​ប្រធានាធិបតី​ ត្រាំ​ និយាយជាថ្មីថា«ជម្រើសទាំងអស់គឺបើកចំហសម្រាប់ការដោះស្រាយវិបត្តិ​វ៉េណេស៊ុយអេឡា»

(អាមេរិក)៖  ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយសាជាថ្មីថា «ជម្រើសទាំងអស់គឺបើកចំហសម្រាប់ការដោះស្រាយ​វិបត្តិនៅប្រទេសវ៉េណេស៊ុយអេឡា»។

លោក Trump ដែលកំពុងឈរជាមួយប្រធានាធិបតីប្រេស៊ីលនៅក្នុងសន្និសីទសារព័ត៌មានសេតវិមានកាលពីថ្ងៃអង្គារបានលើកឡើងថា សហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មកាន់តែតឹងតែងជាងមុនទៅលើប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បើចាំបាច់។

​គួរបញ្ជាក់ថាទាំងមេដឹកនាំប្រេស៊ីលនិងអាមេរិកបានសម្តែងការគាំទ្រចំពោះមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោក​ Juan Guaido ដែលត្រូវបានគេទទួលស្គាល់ថាជាមេដឹកនាំស្របច្បាប់នៃប្រទេសវ៉េណេស៊ុយអេឡា​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង