កម្ពុជាឈ្នះមេដាយ១០គ្រឿងក្នុងការប្រកួតកីឡាពិភពលោកស្ប៉េស្យាល់អូឡាំពិក២០១៩

(អារ៉ាប់រួម)៖ អត្តពលិកស្ប៉េស្យាល់អូឡាំពិកអស់ការប្រកួតហើយ ខណៈការប្រកួតនឹងបញ្ចប់ផ្លូវការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ តាមការគ្រោងទុក កីឡាករ កីឡាការិនីទាំងអស់នឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយប់ថ្ងៃទី២២ ខែមីនាខាងមុខនេះ។

យោងប្រភពពីមន្ត្រីស្ប៉េស្យាល់អូឡាំពិកកម្ពុជា ឱ្យដឹងថាកីឡាករ កីឡាការិនីខ្សោយបញ្ញាកម្ពុជាដណ្តើមបានមេដាយសរុប១០គ្រឿង ក្នុងនោះមាស០៣គ្រឿង ប្រាក់០៣គ្រឿង និងមេដាយសំរឹទ្ធ០៤គ្រឿង ពីការប្រកួតកីឡាពិភពលោកស្ប៉េស្យាល់អូឡាំពិក២០១៩ (Special Olympic World Games) នៅទីក្រុងអាប៊ូដាប៊ី អារ៉ាប់រួម។

ប្រភពដដែលបានបន្តថាកីឡាការិនី រឿង លក្ខិណាដណ្តើមបានមេដាយមាសពីរគ្រឿងតែឯងក្នុងវិញ្ញាសារត់១០០ម៉ែត្រ និង២០០ម៉ែត្រ និងកីឡាករ យឿន សុខចាន់ឈ្នះមេដាយមាសប្រកួតកីឡាប៊ូលឈើ ឯកត្តជន។

មេដាយប្រាក់០៣គ្រឿងធ្វើបានសម្រេចដោយ វង់ សីហា ប្រកួតលើវិញ្ញារត់៥០ម៉ែត្រ  កីឡាករអ៊ូ ស្រីប៊ុច រត់២០០ម៉ែត្រ និងផុន សុវណ្ណ វិញ្ញារត់ ៤០០ម៉ែត្រ។

ដោយឡែកមេដាយសំរិទ្ធបួនគ្រឿងនោះធ្វើបានសម្រេចដោយកីឡាការិនី រ័ត្ន ស្រីទាវ កីឡាករ ផុន សុវណ្ណ កីឡាករ អ៊ូ ស្រីប៊ុចនិងកីឡាករប៊ូលឈើ ស៊ឹមយា វីនព្ធ។

ការប្រកួតកីឡាពិភពលោកស្ប៉េស្យាល់អូឡាំពិក២០១៩ ចាប់ផ្តើមដំណើរការនៅថ្ងៃទី១៤ និងបញ្ចប់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ដោយមានកីឡាករខ្សោយបញ្ញាជាង៧០០០នាក់ មកពី១៧០ប្រទេសប្រកួតលើ២៤ប្រភេទកីឡា៕

អត្ថបទដែលជាប់ទាក់ទង