វ៉ាស៊ីនតោន៖ យន្តហោះ Boeing 737 Max ជាង៣០០គ្រឿងត្រូវបានប្រកាសផ្អាកប្រើប្រាស់

ប្រភពពី Reuters News ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 និង Max 9 ប្រមាណជាង៣០០គ្រឿងក្នុងប្រទេសនានានៅជុំវិញពិភពលោក ត្រូវបានប្រកាសផ្អាកប្រើប្រាស់ ក្រោយពីយន្តហោះប្រភេទនេះ បានធ្លាក់ពីរលើកក្នុងរយៈពេលជិត៥ខែ និងបានសម្លាប់មនុស្សអស់ចំនួន៣៤៦នាក់ ។

កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ យន្តហោះដឹកអ្នកដំណើរ Boeing 737 Max 8 បានធ្លាក់នៅប្រទេសឥណ្ឌូនេស៊ីជាលើកដំបូង និងបានសម្លាប់មនុស្សអស់ចំនួន១៨៩នាក់ និងលើកទីពីរ យន្តហោះប្រភេទដដែលនេះ បានធ្លាក់នៅប្រទេស អេត្យូពី នៅខែមីនានេះ ដែលបានសម្លាប់មនុស្សអស់ចំនួន ១៥៧នាក់ ។

ក្រោយពីប្រទេសទាំងអស់នៅលើពិភពលោក ដែលមាន យន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 Max 8 និង Max 9 បានប្រកាសផ្អាកការប្រើប្រាស់យន្តហោះប្រភេទនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co បានធ្លាក់ខ្លាំង ដែលបណ្តាលអោយក្រុមហ៊ុននេះ ខាតបង់ទឹកប្រាក់អស់ប្រមានជាង២៥ពាន់លានដុល្លារអាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង