ទោះបីស្មើ ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ នៅឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ

(កម្ពុជា)៖ ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ បានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ ទាត់នារីជើងឯកជាតិ២០១៩ ទោះបីជាស្មើ ១ទល់នឹង១ ជាមួយក្រុមខ្លាំងខេត្តបាត់ដំបង នៅទីលានបាល់ ទាត់ RSN ព្រឹកនេះ។

លេងបាន២១នាទី កំពង់ស្ពឺ (ឯកសណ្ឋានអាវពណ៌ខៀវ) នាំមុនដោយកីឡាការិនីលេខ៩ យ៉ុម យ៉ើន ប៉ុន្តែចូលតង់ទី២នាទីទី៤៧
បាត់ដំបងតាមស្មើវិញដោយកីឡាការិនីលេខ៩ រ៉ាត់ ឆៃអៀង។

ក្រោយការប្រកួតនេះ កំពង់ស្ពឺមាន៤ពិន្ទុ (ការប្រកួតដំបូងឈ្នះភ្នំពេញក្រោន ៤ទល់នឹង០) ចំនែកបាត់ដំបង មាន១ពិន្ទុ ឯភ្នំពេញក្រោនមាន០ពិន្ទុ។ ដើម្បីឡើងបាត់ដំបងត្រូវការស្មើភ្នំពេញក្រោន។ ផ្ទុយទៅវិញ នារីភ្នំពេញក្រោនត្រូវការឈ្នះដាច់ខាត ពេលក្រុមទាំងពីរជួបគ្នាថ្ងៃទី២១ ខែមីនខាខាងមុខ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់នារីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនខាងមុខនៅទីលានបាល់ទាត់សាលាបាល់ទាត់ជាតិបាទី៕

អត្ថបទដែលជាប់ទាក់ទង