Chiluvo៖ ព្យុះស៊ីក្លូន ឆក់យកជីវិតមនុស្សជាង១០០០នាក់នៅប្រទេស ម៉ូហ្សំប៊ិក

ប្រភពពី News 24 ឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែមីនានេះ មនុស្សប្រមាណជាង ១០០០ នាក់បានបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះស៊ីក្លូន ឈ្មោះ Idai ដែលបានបោកបក់យ៉ាងខ្លាំងទៅលើប្រទេស ម៉ូហ្ស៊ំប៊ិក ។

ប្រភពដដែលបានបន្តថា ខ្យល់ព្យុះស៊ីក្លូន Idai បានបោកបក់ក្នុងល្បឿនជាង១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចនៅទូទាំងប្រទេស ម៉ូហ្សំប៊ិក ជាពិសេសគឺនៅតំបន់ភាគខាងលិចនៃប្រទេសនេះ ។

ប្រធានាធិបតីម៉ូហ្សំប៊ិក លោក Filipe Nyusi បានអោយដឹងថា គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី ដែលកើតចេញពីខ្យល់ព្យុះស៊ីក្លូន Idai មិនត្រឹមតែបណ្តាលអោយមនុស្សជាង១០០០នាក់បានបាត់បង់ជីវិតទេ ខ្យល់ព្យុះនេះក៏បានធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៣០លាននាក់នៅក្នុងប្រទេសនេះផងដែរ ៕លីលី

epa07446407 Inhabitants of Chiluvi, a village in central Mozambique, walk along a flooded and muddy street after Cyclone Idai and Floods that hit the region, in Nhamatanda, Mozambique, 13 March 2019 (Issued 18 March 2019). Chiluvo, together with Nhamatanda, Sofala, illustrates the tragedy that is experienced throughout the central region of Mozambique, especially in the provinces of Sofala and Manica, where there will already be between 73 and 84 confirmed deaths, according to official figures, leaving thousands in need of relief for remaining isolated in a flooded region. EPA-EFE/ANDRE CATUEIRA BEST QUALITY AVAILABLE

អត្ថបទដែលជាប់ទាក់ទង