ដាម៉ាស៖ រដ្ឋាភិបាលស៊ីរី នឹងយកតំបន់កាន់កាប់ដោយក្រុម Kurds មកគ្រប់គ្រងវិញ

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសស៊ីរី លោកឧត្តមសេនីយ៍ Ali Abdullah Ayoub បានប្រ កាសថា កងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ីរី នឹងយកទីតាំងកាន់កាប់ដោយក្រុមកុលសម្ព័ន្ធ Kurds មកគ្រប់គ្រងវិញនៅពេលខាងមុខនេះ ។

លោកឧត្តមសេនីយ៍ Ali Abdullah Ayoub បានអោយដឹងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី ក៏នឹងយកមកគ្រប់គ្រងវិញដែរ នូវតំបន់កាន់កាប់ដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលនៅមិនឆ្ងាយពីទីតាំងកាន់កាប់ដោយក្រុមកុលសម្ព័ន្ធ Kurds ។

សូមបញ្ជាក់ជូនថា ទាំងក្រុមកុលសម្ព័ន្ធ Kurds និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ត្រូវបានផ្គត់ផ្គង់ និងបំពាក់អាវុធដោយសហរដ្ឋអាមេរិក ហើយកងកម្លាំងអ្នកប្រយុទ្ធនៃក្រុម ទាំងពីរនេះ តែងតែជួយដល់កងកម្លាំងយោធាអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋ អ៊ីស្លាម ISIS នៅប្រទេសស៊ីរី ៕លីលី

អត្ថបទដែលជាប់ទាក់ទង