កម្ពុជាដណ្តើមបានមេដាយ៨គ្រឿងក្នុងការប្រកួតកីឡាពិភពលោកជនខ្សោយបញ្ហា (Special Olympic World Games 2019

(អារ៉ាប់រួម)៖ កីឡាករកីឡាការិនី ស្ប៉េស្យាល់អូឡាំពិកកម្ពុជាគិតត្រឹមថ្ងៃនេះដណ្តើមបានមេដាយ៨គ្រឿង ពិការប្រកួតកីឡាពិភពលោក ស្ប៉េស្យាល់អូឡាំពិក២០១៩នៅទីក្រុងអាប៊ូ ដាប៊ី ក្នុងនោះមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។

យោងតាមលទ្ធផលដែលទទួលបានពីគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍នេះបានបញ្ជាក់ថា កីឡាការិនី រឿង លក្ខណា ឈ្នះមេដាយមាសលើវិញ្ញាសារត់១០០ម៉ែត្រ និងកីឡាករ យឿង សុខច័ន្ទ ដំណ្តើមបាន មេដាយមាសលើកីឡាប៊ូលឈើប្រកួតឯកត្តជន។

ចំនែក វង់ សីហា ឈ្នះមេដាយប្រាក់លើវិញ្ញារត់៥០ម៉ែត្រ ឯអ៊ូ ស្រីបុត្រ ឈ្នះមេដាយប្រាក់រត់ ២០០ម៉ែត្រ និងផុន សុវណ្ណ ឈ្នះមេដាយប្រាក់លើវិញ្ញារត់ ៤០០ម៉ែត្រ។

ដោយឡែកមេដាយសំរិទ្ធបីគ្រឿងនោះធ្វើបានសម្រេចដោយកីឡាការិនី រ័ត្ន ស្រីទាវ កីឡាករ ផុន សុវណ្ណ និងកីឡាករប៊ូលឈើ ស៊ីម៉ន។

សូមជម្រាបជួនថាអត្តពលិកកម្ពុជាដែល១០នាក់ត្រូវបញ្ជួនទៅចូលរួមព្រឹត្តិការនេះមិនអស់ការប្រកួតនៅឡើយទេ។

ការប្រកួតកីឡាពិភពលោក ស្ប៉េស្យាល់អូឡាំពិក២០១៩ ដំណើរការតាំងពីថ្ងៃទី១៤ ខែមីនា នឹងបញ្ចប់នៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ខាងមុខដោយមានអត្តពលិកជាង៧០០០នាក់មកពី១៧០ប្រទេស ប្រកួតលើ ជាង២០ប្រភេទកីឡា៕

អត្ថបទដែលជាប់ទាក់ទង