សេអ៊ូល៖ កូរ៉េខាងជើង នឹងមិនបាញ់សាកល្បងមីស៊ីលនៅពេលខាងមុខនេះទេ

រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ Jeong Kyeong-doo បានអះអាងនៅចំពោះមុខសមាជិករដ្ឋសភា កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា គ្មានសញ្ញាណាមួយដែលបង្ហាញថា កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលនោះទេ ដែលនេះ បើតាមការចុះផ្សាយរបស់ RT ។

លោកឧត្តមសេនីយ៍ Jeong Kyeong-doo បានបញ្ជាក់ថា កូរ៉េខាងជើងពិតជាមាន សកម្មភាពចម្រាញ់ឥន្ធនៈនុយក្លេអ៊ែរ និងមានសកម្មភាពជួសជុលទីតាំងសាកល្បងមីស៊ីល Sohae ប៉ុន្តែកូរ៉េខាងជើងមិនបានរៀបចំសាកល្បងមីស៊ីលនោះទេ ។

ការអះអាងរបស់លោកឧត្តមសេនីយ៍ Jeong Kyeong-doo ត្រូវបានធ្វើឡើងក្រោយពី មានរបាយការណ៍ពីក្រុមភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងអាមេរិក បានអះអាងថា កូរ៉េខាង ជើងនឹងបាញ់សាកល្បងមីស៊ីលនៅពេលខាងមុខ និងអាចឈប់ចរចាជាមួយអាមេរិក ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ៕លីលី

អត្ថបទដែលជាប់ទាក់ទង