ក្រសួងយុត្តិធម៌ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅព្រឹកស្អែក

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង ក្រសួងយុត្តិធម៌ នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ត្រួតពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ នៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំបពេញ។

សេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ របស់ គណៈកម្មាធិការដឹកនាំកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កិច្ចប្រជុំដែលនឹងធ្វើឡើងនាពេលខាងមុខនេះ មានការចូលរួមរបស់តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងដៃគូពាក់ព័ន្ធមួយចំនួនផងដែរ៕ (SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង