មុំបៃ៖ ឥណ្ឌាបញ្ជូននាវាចម្បាំង និងនាវាមុជទឹករាប់សិបគ្រឿងទៅក្បែរប៉ាគិស្ថាន

ប្រភពពី RT ឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌា បានបញ្ជូនាវាចម្បាំង នាវាដឹកយន្តហោះចម្បាំង និងនាវាមុជទឹករាប់សិបគ្រឿងទៅកាន់ដែនសមុទ្រនៅជិតប្រទេសប៉ាគិស្ថាន ខណៈដែលប្រទេសទាំងពីរមានភាពតានតឹង ។

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានអោយដឹងថា នាវាចម្បាំង នាវាដឹកយន្តហោះចម្បាំង និងនាវាមុជទឹករបស់ខ្លួន ត្រូវបានបំពាក់គ្រាប់មីស៊ីលដែលមានក្បាលគ្រាប់នុយក្លេអ៊ែររួចជាស្រេច ក្នុងបំណងចូលប្រយុទ្ធក្នុងសមរភូមិ ។

សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងក្រោយពីមានការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌា ប្រមាណជាង៤០នាក់នៅតំបន់កាស្មៀរជាប់ព្រំដែនរវាងឥណ្ឌា និងប៉ាគិស្ថាន ៕លីលី

អត្ថបទដែលជាប់ទាក់ទង