Cox’s Bazar៖ យុវជននៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បាត់បង់ឱកាសិក្សានៅបង់ក្លាដែស

ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអោយដឹងថា ក្រុមយុវជនដែលជាជនភៀសខ្លួនចេញពីសហភាពមីយ៉ានម៉ា ទៅកាន់ប្រទេសបង់ក្លាដែស បានបាត់បង់ឱកាសទាំងស្រុង ក្នុងការសិក្សាបន្តដោយសារតែជាជនភៀសខ្លួន ។

រដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដែស មិនអនុញ្ញាតអោយក្រុមយុវជននៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសនេះ បានសិក្សាជាមួយនឹងជនជាតិបង់ក្លាដែសនោះទេ ទោះបីជាមានការស្នើសុំក៏ដោយ ។

យុវជន Kefayat Ullah អាយុ១៦ឆ្នាំ ដែលជាយុវជននៃជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា បានអង្គុយនៅក្បែរថ្នាក់រៀននៅបង់ក្លាដែស ដើម្បីសិក្សានៅក្រៅថ្នាក់ រហូតដល់ត្រូវបានអោយចូលរៀននៅក្នុងថ្នាក់ជាមួយសិស្សដទៃទៀត ប៉ុន្តែមិនយូរប៉ុន្មានយុវជន Kefayat Ullah ត្រូវបានបណ្តេញចេញពីថ្នាក់ដដែល ៕លីលី

អត្ថបទដែលជាប់ទាក់ទង