សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យវិទ្យាល័យគ្រើក របស់ថៃ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកស្អែក ថ្ងៃទី១៩ ខែមីនា​​​ ឆ្នាំ២០១៩ នឹងទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យវិទ្យាល័យគ្រើក (Krirk University) នៃព្រះរាជាណាចក្រថៃ។

យោងតាមមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លោកបណ្ឌិត ក្រាសែ ឆាណាវង់សែ (Krasae Chanawongse)​​​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រើក នឹងអញ្ជើញប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់តែម្តង នៅក្នុងពិធីផ្លូវការ រៀបចំនៅវិមានសន្តិភាព នាវេលាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

សូមរំឭកថា តាមរយៈការលះបង់កម្លាំងកាយចិត្ត និងស្នាដៃបម្រើជាតិ មាតុភូមិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលសញ្ញាប័ត្រកិត្តិយសជាច្រើន និងជាបន្តបន្ទាប់ពីបណ្តាសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង