UNDP និងក្រុមហ៊ុនចិន នឹងសម្ពោធគម្រោងរួមគ្នា ដើម្បីជួយកម្ពុជា បើកទ្វារទីផ្សារក្នុងស្រុកឲ្យកាន់តែទូលំទូលាយ

(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានរវាង UNDP ជាមួយក្រុមហ៊ុន Shenzhen 4PX Express Co., Ltd លើគម្រោង «ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល» នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនាខាងមុខនេះ នាសណ្ឋាគារ សូហ្វីតែល ផូគីត្រា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​ ដែលអង្គភាពព័ត៌មាន Swift News ទទួលបាននៅរសៀលថ្ងៃអាទិត្យនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែក គម្រោងនេះ នឹងជួយប្រទេសកម្ពុជា បើកទ្វារកាន់តែទូលំទូលាយសម្រាប់ទីផ្សារក្នុងស្រុកទទួលបានឱកាស​រីក​ចម្រើន ​និងទទួលបានការទទួលស្គាល់ក្នុងទីផ្សារសកល៕

អត្ថបទដែលជាប់ទាក់ទង