តន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE នឹងធ្វើឲ្យអ្នកក្រចេះប្លែកហ្មង!

[mom_video type=”youtube” id=”7i89KRQogwc”]

(ក្រចេះ)៖ ភាពល្បីល្បាញដ៏កក្រើករបស់ការប្រគំតន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ពីខេត្តមួយទៅខេត្តមួយកាន់តែទទួលបានការគាំទ្រខ្លាំងឡើងច្រើនឡើង។ ដោយឡែកនៅសប្ដាហ៍នេះការប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមានេះនឹងឈានជើងទៅផ្ដល់អារម្មណ៍បែបរ៉កជួនបងប្អូនឲ្យកក្រើកនៅខេត្តក្រចេះ នាថ្ងៃទី ១៥-១៦ ខែមិនា នៅក្នុងបរិវេណមន្ទីវប្បធម៌ខេត្តក្រចេះហើយ។

ពេលនេះអ្នកខេត្តក្រចេះត្រូវតែទទួលបានភាពសប្បាយប្លែកអស្វារ្យជាងមុន ខ្លាំងជាងមុន កក្រើកជាងមុន កាន់តែថ្មីជាមួយការឈ្នះរង្វាន់ច្រើនជាងមុន ក្នុងមហាព្រឹត្តការណ៍ប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE

អារម្មណ៍ប្លែកៗ រាំលោតតាមចង្វាក់ភ្លេងរ៉ក រ៉ក សម្រែកចម្រៀងរ៉ក រ៉កដែលមាននៅតែប្រទេសស៊ីវីល័យនោះ ពេលនេះមាននៅក្នុងការប្រគំតន្ត្រីដ៏ធំមហិមា BOOSTRONG ROCK ON FIREជាលើកទី២នេះហើយ ដែលខុសប្លែកពីការប្រគំតន្ត្រីផ្សេងៗ ភាពល្បីល្បាញទូទាំងប្រទេស ជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាពិសេសជួបជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ ក៏នឹងមានវត្តមានរ៉កនៅខេត្តក្រចេះក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមា​ប្រចាំឆ្នាំនេះផងដែរ។

ក្រៅពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏មានតារាចម្រៀងជាច្រើនដួងទៀតដូចជា កញ្ញារ៉េត ស៊ូហ្សាណា លោកហ្សូណូ កញ្ញាសួស វីហ្សា កញ្ញាឈិន រតនៈ លោកវង្ស តារារតនា កញ្ញាសុខ សីឡាលីន កញ្ញាប៉ាច គីមមួយ កញ្ញាវី ឌីណែត និងលោកឃី សុឃុន។

គួរបញ្ចាក់ផងដែរថា កាលពីសប្ដាហ៍មុនមហាព្រឹត្តការណ៍ប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE បានរៀបចំឡើងនៅខេត្តស្វាយរៀងពិតជាមានការគាំទ្រចូលរួមភ្លូកទឹកភ្លូកដីពីសំណាក់បងប្អូននៅខេត្តស្វាយរៀងយ៉ាងច្រើនលើសលុបហួសការរំពឹងទុកទៅទៀតសូម្បីតែកន្លែងឈរក៏ពេញគ្មានកន្លែងឈរដែរ។

ដូចនេះសូមបងប្អូនអ្នកខេត្តក្រចេះរង់ចាំទទួលយកភាពគគ្រឹកគគ្រេងជាងមុន សប្បាយប្លែកៗជាង រ៉ករ៉កកាន់តែខ្លាំងជាង យូរជាង និងឈ្នះរង្វាន់ច្រើនជាង នាថ្ងៃទី១៥-១៦ខែមិនា នៅក្នុងបរិវេណមន្ទីវប្បធម៌ខេត្តក្រចេះ។

ចាំអីទៀត! អញ្ជើញចូលរួមទាំងអស់គ្នា មកជួបកំពូលតារាចម្រៀងរ៉ករ៉កប្រចាំដួងចិត្តរបស់លោកអ្នកក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមា​ប្រចាំឆ្នាំ និងក្រេប​រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ខ្លាំងជាង! យូរជាង!៕

អត្ថបទដែលជាប់ទាក់ទង