តន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE ទៅដល់ណាផ្អើលដល់នោះ!

(ភ្នំពេញ)៖ ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏មហិមាប្រចាំឆ្នាំកាន់តែខ្លាំងជាងមុន កាន់តែរំភើបជាងមុន BOOSTRONG ROCK ON FIRE 2019 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានធ្វើដំណើរទៅដល់ខេត្តស្វាយរៀងកាលពីថ្ងៃទី ៨-៩ ខែមិនាថ្មីៗនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង របស់កំពូលតារាចម្រៀងរ៉ក រ៉កៗ​ ដែលមកពីផលិតកម្មធំៗទាំង ៤ នៅលើឆាកប្រគំតន្ត្រី ROCK ដ៏ធំមហិមានៅទឹកដីវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង។

 

នៅក្នុងមហាព្រឹត្តិការណ៍ រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះនៅស្វាយរៀង គឺគេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមយ៉ាងច្រើនណែនណាន់តាន់តាប់ស្ទើតែគ្មានកន្លែងឈរទៀតផង។ ល្បីថាតន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាំងជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ពេលនេះពិតជាដូចអ្វីដែលល្បីមែន។

 

មានបងប្អូនជាច្រើនដែលបានចូលរួមផ្ទាល់ក្នុងការប្រគំតន្ត្រីនោះបានប្រាប់ថា ធ្លាប់តែមើលការប្រគំតន្ត្រីផ្សេងៗជាច្រើនដូចៗតែគ្នាហ្នឹង តែការប្រគំតន្ត្រីបែបរ៉ករបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនេះពិតជាប្លែកជាងគេ ទទួលបានអារម្មណ៍ខុសគេមែន សូម្បីតែឆាកក៏មើលទៅមានសិល្ប៍ខុសគេឯងដែរ។ មិនថាតែការរៀបចំទេ បើនិយាយពីតារាវិញម្នាក់ៗលេងស្ដាយប្លែកគួរឲ្យចាប់អារម្មណ៍ណាស់។

 

គួររំឭកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមានរបស់ប៊ូសស្ត្រង នេះបានធ្វើឡើងជាលើកទី២ហើយបន្ទាប់ពីមានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំមុន ហើយអ្វីដែលរិតតែអស្ចារ្យជាងនេះ គឺតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមានេះបានទទួលការគាំទ្រលើសពិការរំពឹងទុកកាលពីសប្ដាហ៍មុននៅខេត្តត្បូងឃ្មុំ។

 

ចំណែកឯនៅខេត្តស្វាយរៀងថ្មីៗនេះវិញក៏មិនធម្មតាដែរក្រោមការចូលរួមរបស់កំពូលតារាចម្រៀងរ៉ក រ៉ក ជាច្រើនដួងទាំងពីរថ្ងៃនេះរួមមាន៖ លោកណុប បាយ៉ារិទ្ធ, ពេជ្រ សោភា, វង្ស ដារ៉ារតនា, កញ្ញា ទេព បូព្រឹក្ស, លោកឃី សុឃុន, កញ្ញាឈិន ម៉ានិច្ច​ និង កំពូលតារាចម្រៀងរ៉ក រ៉កជាច្រើនដួងទៀត។

 

នៅក្នុងការប្រគំតន្ត្រីរ៉កដ៏ធំមហិមាប្រចាំឆ្នាំនេះ បានធ្វើឲ្យបងប្អូនដែលមកចូលរួមផ្ទាល់នៅទឹកដីវិមានឯករាជ្យទីរួមខេត្តស្វាយរៀងទទួលបានភាព​សប្បាយៗ ហ៊ោកញ្ជ្រៀវ ប្លែកអារម្មណ៍តាមចង្វាក់ភ្លេង ROCK ថ្មីប្លែកជាងគេ ធំជាងមុន ខ្លាំងជាងមុន មិនសរសើរមិនបាន។

 

កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នានាសប្តាហ៍ក្រោយនេះទៀតនៅទឹកដីខេត្តក្រចេះវិញម្ដង និងក្រេប​រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាក់ជាច្រើនរង្វាន់ដែលមាននៅក្បែរដៃលោកអ្នក៕

អត្ថបទដែលជាប់ទាក់ទង