អ្នកគាំទ្រ ពេជ្រ សោភា មកភ្លូកទឹកភ្លូកដីនៅ BOOSTRONG ROCK ON FIRE ស្វាយរៀង!

 

(ស្វាយរៀង)៖ កាន់តែអស្ចារ្យនៅក្នុងមហាព្រឹត្តការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមារប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ក្នុងខេត្តស្វាយរៀងនាថ្ងៃទី ៨ – ៩ មីនា កន្លងទៅពិតជាធ្វើឲ្យបងប្អូនយើងនៅខេត្តស្វាយរៀងមិនចង់ឲ្យចប់ទៅត្រឹមរាត្រីថ្ងៃទី៩មិនានោះទេ។

 

ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងបានរៀបចំការប្រគំតន្ត្រីបែប រ៉ក រ៉កដ៏ធំមហិមាប្រចាំឆ្នាំជាលើកទី២នាឆ្នាំ២០១៩នេះដោយនៅសប្ដាហ៍មុននេះធ្វើនៅខេត្តស្វាយរៀង។ គេសង្កេតឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងនិងគាំទ្រជាខ្លាំងមិននឹកស្មានដល់។ កាលពីនៅខេត្តស្វាយរៀងថ្មីៗនេះ ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមាបានធ្វើឲ្យបងប្អូនយើងទទួលបានភាពសប្បាយខ្លាំងជាងមុន យូរជាងមុន កក្រើកជាងមុន ប្លែកជាងមុន។

 

គ្រប់ការសម្ដែងរបស់តារាល្បីៗនៅលើឆាកទាំងអស់សុទ្ធសឹងតែអស្ចារ្យ ទាក់ទាញអារម្មណ៍ថ្មីខុសគេទាំងអស់គ្រប់ៗគ្នា។ បន្ថែមពីលើការសម្ដែងដ៏អស្ចារ្យជាច្រើននោះ ស្រាប់តែលេចមុខតារាម្រៀងពេជ្រ សោភា ឡើងមកធ្វើឲ្យអ្នកគាំទ្រតារារូបនេះរិតតែសប្បាយ រិតតែកញ្ជ្រោក និងស្រែកហ៊ោតាមបទចម្រៀងមិនចេញទៅណាពីមុខឆាកស្ទើរតែរកកន្លែងឈរមិនបាន។

 

បទចម្រៀងទាំង៦បទរបស់តារាចម្រៀងពេជ្រ សោភា ពីតជាខ្លាំងប្រកបដោយភាពរញ្ជួយក្រុងស្វាយរៀង ម្នាក់ឈរមិននឹង ជាមួយភាពក្រម៉ិចក្រម៉ើមនិងក្បាច់រាំប្លែកៗជាច្រើនរាប់មិនអស់។ មានអ្នកខ្លះស្រែកច្រៀង មានអ្នកខ្លះស្រែកហ៊ោជាមួយ idol របស់ខ្លួនរហូតទាល់តែចប់កម្មវិធីក៏នៅមិនទាន់ទៅណាឡើយ។

 

នេះទើបហៅថាកំពូលតារាចម្រៀងប៉ះកំពូលព្រឹត្តិការណ៍ប្រគំន្ត្រីដ៏ធំមហិមាមែន។ សម្រាប់ខេត្តផ្សេងៗទៀតកុំទាន់អាលអស់សង្ឃឹម ការប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមានេះនឹងធ្វើដំណើរទៅជួបបងប្អូនយើងម្នាក់ម្ដងៗមិនខានឡើយជាពិសេសគឺនៅខេត្តក្រចេះនាថ្ងៃទី១៥ ទី១៦ ខែមិនាខាងមុននេះហើយ។

 

ដូចនេះសូមបងប្អូនដែលនៅខេត្តក្រចេះរង់ចាំទទួលយកភាពសប្បាយៗដ៏មហិមា និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ព្រមទាំងឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ smart TV ជាច្រើនរង្វាន់កុំបីខានណា៎”៕

 

 

អត្ថបទដែលជាប់ទាក់ទង