កូរ៉េខាងជើងថ្កោលទោសទៅលើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូងនិងអាមេរិក

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសទៅលើសមយុទ្ធយោធារួមរវាងក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោនថាជា«ការប្រកួតប្រជែងបើកចំហ»ដើម្បីឆ្ពោះទៅកាន់សន្តិភាពលើឧបទ្វីបកូរ៉េ។

រដ្ឋាភិបាល​កូរ៉េខាងជើង និយាយថា ​ការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាការរំលោភលើកិច្ចព្រមព្រៀងកំពូល ដែលបានសម្រេច ជាមួយក្រុងព្យុងយ៉ាងកាលពីឆ្នាំមុន។

សូមជម្រាបថា​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយ កាលពីថ្ងៃចន្ទដោយកាត់បន្ថយវិសាលភាពរបស់ខ្លួន នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជួយដល់វិស័យការទូតចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង