ព្រលានយន្តហោះអន្តរជាតិថ្មីពីរកន្លែងទៀត​ នឹងលេចរូបរាងឡើង​នៅចន្លោះខេត្តកណ្តាល-តាកែវ​ និង​ខេត្តសៀមរាប​

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចឲ្យយន្តហោះក្នុងតំបន់ប៉ុណ្ណោះ ដែលអាចចុះចតបាន ដោយមិនអាចឲ្យយន្តហោះផ្លូវឆ្ងាយមកពីទ្វីបផ្សេងៗចុះចតកើតនោះទេ។ បញ្ហានេះ រដ្ឋាភិបាលនឹងបង្កើតព្រលានអន្តរជាតិថ្មីពីរកន្លែងទៀត គឺនៅចន្លោះខេត្តកណ្តាល និងខេត្តតាកែវ និងមួយកន្លែងទៀតនៅខេត្តសៀមរាប ដែលអាចឲ្យហោះយន្តហោះឆ្លងទ្វីបអាចចុះចតបាន។ នេះបើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែង​ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

ឯកឧត្តមបន្ថែមថា ក្រៅពីនេះ ព្រលានយន្តហោះក្នុងស្រុកជាច្រើនកន្លែង ក៏បានកំពុងសិក្សាដើម្បីអនុវត្តន៍​គម្រោងជា​បន្ដបន្ទាប់ដែរ។ គម្រោងព្រលានយន្តហោះទាំងនោះ សម្រាប់ជើងហោះហើរក្នុងស្រុកមានដូចជា នៅខេត្ដកោះកុង ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ោយប៉ែត គឺមានក្រុមហ៊ុនកំពុង​សិក្សា ​តែមិនទាន់កំណត់ពេលសាងសង់ឲ្យបានច្បាស់លាស់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង