សម្តេចតេជោ ហ៊ុន សែន៖ បើនាយករដ្ឋមន្ត្រីកើតចេញពីគណបក្សប្រជាជនកម្ពុជា នោះមូលនិធិស៊ីក្លូមិនត្រូវបានបាត់បង់ឡើយ!

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតមូលនិធិស៊ីក្លូ គឺជាគោលនយោបាយមួយសម្រាប់ដោះស្រាយបញ្ហាសង្គម ហើយបើនាយករដ្ឋមន្ត្រីកើតចេញពីគណបក្សប្រជាជនកម្ពុជា នោះមូលនិធិស៊ីក្លូមិនត្រូវបានបាត់បង់នោះឡោះយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា អ្នកធាក់ស៊ីក្លូម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភសរុបប្រមាណជា ៦០០ដុល្លារក្នុងមួយឆ្នាំដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា សម្តេចនឹងពិចារសាងសង់អគារ និងជួយទ្រទ្រង់ដល់អង្គការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា គ្រប់មន្ទីរពេទ្យរដ្ឋទាំងត្រូវពិនិត្យ និងព្យាបាលអ្នកធាក់ស៊ីក្លូដោយឥតគិតថ្លៃ។ បើមានមន្ទីរពេទ្យណាយកលុយសូមរាយការណ៍មកអភិបាលរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកលើកឡើងថា សម្តេចកំពុងធ្វើប្រជាភិថុតិក្នុងរឿងបង្កើតមូលនិធិស៊ីក្លូថា តើធ្វើប្រជាភិថុតិរបៀបណាទៅ? បើតាំងពីក្រោយថ្ងៃរំដោះប្រទេសសម្តេចបានធ្វើការងារដោះស្រាយបញ្ហារបស់សង្គមរហូតមក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារជាមួយបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០នាក់នៅមជ្ឈមណ្ឌលកោពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង