អ្នកត្បូងឃ្មុំសរសើរ រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE មិនដាច់ពីមាត់

ភាពអស្ចារ្យកាន់តែខ្លាំងជាងមុន កាន់តែរំភើបជាងមុន ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG ROCK ON FIRE 2019 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទាក់ទាញខ្លាំងមែនទែនរបស់កំពូលតារាចម្រៀងរ៉ក រ៉កៗ​ ដែលមកពីផលិតកម្មធំៗទាំង ៤ នៅលើឆាកប្រគំតន្ត្រី ROCK ដ៏ធំមហិមានៅទឹកដីក្រុងសួងនាថ្ងៃទី ១-២ មីនា កន្លងទៅនេះ។

ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងបានបង្កើតការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាជាលើកទី២ នាឆ្នាំ២០១៩នេះដែលបានចាប់ផ្ដើមសារជាថ្មីនាថ្ងៃទី ១ ទី២ មិនានេះតទៅហើយ។ នៅក្នុងមហាព្រឹត្តិការណ៍ រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះគឺបានចាប់ផ្ដើមឡើងនៅក្រុងសួងខេត្តត្បូងឃ្មុំមុនគេ ក្រោមការចូលរួមរបស់កំពូលតារាចម្រៀងរ៉ក រ៉ក ជាច្រើនដួងទាំងពីរថ្ងៃនេះរួមមាន៖ លោកព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, លោក វង្ស ដារ៉ារតនា, កញ្ញា រ៉េត ស៊ូហ្សាណា, កញ្ញា ប៉ាច គីមមួយ, កញ្ញា វី ដាណែត, លោកឃី សុឃុន, កញ្ញាឈិន ម៉ានិច្ច​ និងលោក នី រតនា ជាមួយកំពូលតារាចម្រៀងរ៉ក រ៉កជាច្រើនដួងទៀត។ នៅក្នុងការប្រគំតន្ត្រីរ៉កដ៏ធំមហិមាប្រចាំឆ្នាំនេះ បានធ្វើឲ្យបងប្អូនដែលមកចូលរួមផ្ទាល់នៅទឹកដីក្រុងសួងទទួលបានភាព​សប្បាយៗ ហ៊ោកញ្ជ្រៀវ អង្រួនអារម្មណ៍តាមចង្វាក់ភ្លេង ROCK ថ្មីប្លែកជាងគេ ធំជាងមុន ខ្លាំងជាងមុន មិនសរសើរមិនបាន។ អ្នកចូលរួមជាច្រើនបានសរសើថា ”សប្បាយកប់ស៊េរីហ្មង នេះជាភាពសប្បាយអស្ចារ្យដែលមិនធ្លាប់មានអារម្មណ៍បែបនេះឡើយ ធ្លាប់តែលឺគេថាប៊ូសស្ត្រង រ៉ក សប្បាយជាងគេខ្លាំងជាងគេ ពេលនេះបានជួបហើយមហិមាមែន”។ ក្រៅពីនេះក៏មានបងប្អូនយើងចូលរួមជាច្រើនយ៉ាងណែនណាន់តាន់តាប់ ខ្លះស្រែកច្រៀងតាមកំពូលតារាចម្រៀង ខ្លះក៏ទាញទូរស័ព្ទថតច្រូងច្រាង ខ្លះទៀតក៏មានកាដូជូនដល់ IDOL និងមានសកម្មភាពសប្បាយជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះដែរក្រុមហ៊ុនភេស្ចជៈប៉ូវកំលាំងប៊ូសស្ត្រង ក៏បានថ្លែងបំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សំណាក់អ្នកចូលរួមទាំងអស់ទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលតែងតែចូលរួមគាំទ្រ មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីបែបរ៉ក ដ៏ធំមហិមា BOOSTRONG ROCK ON FIRE ។

កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នានាសប្តាហ៍ក្រោយនេះទៀតនៅទឹកដីវិមានឯករាជ្យខេត្តស្វាយរៀងនិងក្រេប​រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ដែលមាននៅក្បែរដៃលោកអ្នក។

អត្ថបទដែលជាប់ទាក់ទង