ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ ទស្សនកិច្ចសិក្សាកសាងពង្រឹងអង្គភាពរឹងភាពលេីគ្រប់វិស័យនិងប្រកាសផ្លាស់ប្តូរមុខងារនាយទាហានក្នុងយោធភូមិភាគទី៥

(បាត់ដំបង) ៖​​ ស្ថិតក្រោមអធិបតីភាព​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាារកងទ័ពជេីគោក​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប៊ុន​ សេង​ រដ្ឋលេខាធិការក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី០៤ខែមិនាឆ្នាំ២០១៩​បានប្រកាសលោកវរ:សេនីយ៍ឯក​ ជឹម​ ប៊ុនអាន​ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ទោ​ ប្លន់​តារ៉ា​ ដែលត្រូវប្រកាសទៅកាន់តំណែងជាមេបញ្ជាការរងយោធភូមិភាគទី៥និងបានប្រកាស លោកវរ:សេនីយ៍ឯក​ អួន​ ធារ៉ា​ មេបញ្ជាការវរសេនាតូច៥២៣ពីមេវរៈ៥២៣ទៅជាមេបញ្ជាការរងកងពលថ្មើរជើងលេខ៥២និងមេវរៈជាច្រើនទៀត។

​ ពិធីប្រកាសផ្លាស់ប្តូរមុខងារនាយទាហានក្នុងយោធភូមិភាគទី៥ខាងលេីនេះធ្វេីឡេីងក្នុងឧកាស​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាារកងទ័ពជេីគោក​ ​អញ្ជេីញទស្សនកិច្ចសិក្សាស្តីពីការកសាងពង្រឹងអង្គភាពរឹងភាពលេីគ្រប់វិស័យនិងប្រកាសផ្លាស់ប្តូរមុខងារនាយទាហានក្នុងយោធភូមិភាគទី៥នៅទីញ្ជាារវរសនាតូច៥២៣កងពលតូចថ្មេីរជេីងលេខ៥២​ ស្ថិតក្នុងភូមិសាស្ត្រស្រុករតន:មណ្ឌលខេត្តបាត់ដំបង។

​ ក្នុងដំណេីរទស្សន:កិច្ចនេះឯកឧត្តមបានអញ្ជេីញកាត់ខ្សែបូណ៌សម្ពោធដាក់អោយប្រេីប្រាស់អគារសាលប្រជុំទីបញ្ជាការវរសេនាតូចកងវិស្វកម្ម​ យោធភូមិភាគទី៥​ និង​ ទស្សនាកន្លែងធ្វេីការ​ សួនបន្លែ​ និង​សួរសុខទុក្ខគ្រួសារទ័ព។ សូមបញ្ជាក់ផងដែរថានៅក្នុងឱកាសសួរសុខទុក្ខនោះ​ គណ:អធិបតីក៏បានផ្តល់អំណោយដល់គ្រួសារទ័ពចំនួន៧២គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករមួយការុង​ មីមួយកេះ​ សារុងមួយនិងថវិកា៥ម៉ឺនរៀល​ ព្រមទាំងប្រគល់អណ្តូងទឹកចំនួន៩ដល់អង្គភាពវរសេនាតូច៥២៣​ ដេីម្បីដោះស្រាយផ្គត់ផ្គងដល់ទ័ពនិងគ្រួសារទ័ព។

​ លោកវរ:សេនីយ៍ឯក​ អួន ធារ៉ា​ មេបញ្ជាការវរសេនាតូច៥២៣​ បានធ្វេីបទបង្ហាញបួនចំនុចដល់គណ:អធិបតីរួមមាន​ ១-របៀបរបបធ្វេីការងារ​និងគ្រប់គ្រងទ័ព​ ២-ការងារត្រៀមប្រយុទ្ធនិងបំពេញបេសសកម្មការងារ​ ៣-ការងារហ្វឹកហ្វឺនរៀនសូត្រ​ អប់រំចិត្តសាស្ត្រលេីកកម្ពស់សមត្ថភាពយល់ដឹងលេីគ្រប់វិស័យ​ និង​ ការងារចិញ្ចឹមទ័ពនិងថែទាំសុខមាលភាព។
ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាារកងទ័ពជេីគោកបានប្រសាសន៍ថាក្នុងនាមជាមេបញ្ជាការត្រូវចេះឆ្នៃប្រឌិតកសាងមូលដ្ឋាន។បើយើងកសាងបានមូលដ្ឋានយោងមិនចេះរីងស្ងួតហើយចំពោះការឧបត្តមរបស់សប្បុរសជនត្រូវប្រើប្រាសអោយចំគោលដៅបើមិនដូចនោះទេនិងនាំអោយមានការឈ្លោះផ្ទៃក្នុងជាមិនខាន។

ជាមួយគ្នានោះឯកឧត្តមក៍បានសរសើរនិងវាយតំលៃខ្ពស់ការដឹកនាំរបស់មេបញ្ជាការវរៈលើកាកសាងសមស្របទៅតាមគោលការទាំងបួននាំអោយអង្គភាពមួយនេះមានភាពរឹងមាំ។

ជាចុងក្រោយ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែតបានមានប្រសាសន៍ថាក្នុងនាមជាកងទ័ពត្រូវរក្សាភាពស្មោះត្រង់ ពង្រឹងប្រៀបការពារជាតិ រក្សាគ្រប់គ្រងអាវុធអោយបានល្អនិងសហការជាមួយអាជ្ញាធរមូលដ្ឋាន៕(SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង