ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមីនានេះ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃនេះថា ផ្លូវល្បឿនលឿន តភ្ជាប់រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

សេចក្តីប្រកាសនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញ-ព្រះសីហនុនេះ មានចម្ងាយសរុបជាង១៩០គីឡូម៉ែត្រ ស្ថិតនៅប្របផ្លូវជាតិលេខ៤ ដោយមាន៤គន្លង គឺ២គន្លងសម្រាប់ទៅ និង២គន្លងសម្រាប់មក និងគ្រោងប្រើរយៈពេល៤ឆ្នាំ ទើបសាង់សង់ចប់សព្វគ្រប។

ផ្លូវថ្មីនេះ នឹងសាងសង់ឡើង ដោយក្រាលបេតុងកៅស៊ូ  និងថ្មលាយកៅស៊ូ  ដោយមានទទឹងរហូតដល់២៤ម៉ែត្រន្លះ ដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវ សម្រាប់ការពារសត្វ ឬមនុស្សឆ្លងកាត់ ដែលនាំឲ្យកកស្ទះចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង