យានអវកាសជប៉ុន Hayabusa2 ចុះចតនៅលើអាចម៍ផ្កាយដោយជោគជ័យ

(តូក្យូ)៖ យានអវកាសមួយគ្រឿងរបស់ជប៉ុនបានចុះចតនៅលើអាចម៍ផ្កាយមួយដោយជោគជ័យនៅថ្ងៃសុក្រនេះដែលជាផ្នែកមួយនៃបេសកកម្មដើម្បីប្រមូលសំណាកនានាពីអាចម៍ផ្កាយនោះ។

ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ជប៉ុនបានបញ្ជាក់ថា ផែនការចុះចតរបស់យានអវកាស ​Hayabusa2 ត្រូវបានពន្យារពេលអស់រយៈពេល៥ម៉ោងដើម្បីត្រួតពិនិត្យមើលពីសុវត្ថិភាពហើយក្រោយមកទើបយានគ្មានមនុស្សបើកនេះបានចុះចតដោយជោគជ័យតាមផែនការ​។

រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ជប៉ុនបាននិយាយថារូបលោកសង្ឃឹមថាសំណាកនានាដែលយានអវកាសប្រមូលបានពីអាចម៍ផ្កាយនោះនឹងផ្ដល់តម្រុយពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង