តូក្យូ៖ លោក អាបេ ដាក់ឈ្មោះលោក ត្រាំ ជាបេក្ខជនទទួលពានរង្វាន់ណូបែលសន្តិភាព

ការសែត Asahi Newspaper បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានដាក់ឈ្មោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខជនទទួលពាន់រង្វាន់ណូបែលសន្តិភាព ទៅតាមការស្នើសុំពីអាមេរិក ។

ប្រភពដដែលបានបន្តថា ការជ្រើសរើសយកលោក ត្រាំ ជាបេក្ខជនទទួលពាន់រង្វាន់ណូបែលសន្តិភាព គឺជាការអោយតម្លៃលើស្នាដៃរបស់ប្រធានាធិបតីរូបនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ។

លោក ត្រាំ បាននិយាយក្នុងសន្និសីទនៅសេតវិមានថា លោក បានទទួលលិខិតមួយច្បាប់កម្រាស់៥ទំព័រពីនាយករដ្ឋមន្ត្រីជប៉ុន ទាក់ទងនឹងការជ្រើសរើសរូបលោកជាបេក្ខជនទទួលពានរង្វាន់ណូបែលសន្តិភាព ៕លីលី

FILE PHOTO: U.S. President Donald Trump greets Japan’s Prime Minister Shinzo Abe during a bilateral meeting on the sidelines of the 73rd session of the United Nations General Assembly in New York, U.S., September 26, 2018. REUTERS/Carlos Barria

អត្ថបទដែលជាប់ទាក់ទង