​វិសោធនកម្មរដ្ឋធម្មនុញ្ញ​អេហ្ស៊ីបនឹងអាចជួយឲ្យប្រធានាធិបតីបច្ចុប្បន្នកាន់អំណាចដល់ឆ្នាំ២០៣៤

(​អេហ្ស៊ីប)៖ កាលពីថ្ងៃព្រហស្បតិ៍ ​សភាអេហ្ស៊ីបបានអនុម័តសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតី លោក Abdel Fattah al-Sisi គ្រប់គ្រងអំណាចរហូតដល់ឆ្នាំ២០៣៤ និងពង្រឹងការគ្រប់គ្រងរបស់គាត់លើប្រព័ន្ធតុលាការនៃប្រទេសនេះ។

​ប្រធានសភាអេហ្ស៊ីបលោក Ali Abdelaal បាននិយាយថាសមាជិកសភាចំនួន៤៨៥ រូបនៅក្នុងសភាដែលមានអាសនៈ៥៩៦ បានបោះឆ្នោតគាំទ្រការផ្លាស់ប្តូរដែលមានច្រើនជាងចំនួនពីរភាគបីដែលត្រូវការដើម្បីអនុម័តវិសោធនកម្មនេះ។

ប្រភពសភាបាននិយាយថាសមាជិកសភាចំនួន១៤នាក់ បានបោះឆ្នោតប្រឆាំងនិង២នាក់អវត្ដមាន។

សូមជម្រាបថាការធ្វើវិសោធនកម្មដើម្បីពន្យារពេលអាណត្តិនៃប្រធានាធិបតីទៅ៦ឆ្នាំដែលពីមុនតែ៤ឆ្នាំ តាមមាត្រា​១៤០នៃរដ្ឋធម្មនុញ្ញនិងឃ្លា«អន្តរកាល»ដែលនឹងកំណត់ពេលឡើងវិញដែលសក្តានុពលអនុញ្ញាតឲ្យលោក Sisi អាយុ៦៣ ឆ្នាំគ្រប់គ្រងអំណាចរហូតដល់ឆ្នាំ២០៣៤៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង