ម៉ស្កូ៖ ទួរគីនៅតែបន្តទិញមីស៊ីល S-400 ពីរុស្ស៊ី ដោយមិនញញើតនឹងការគម្រាមពីអាមេរិក

ប្រធានគណៈកម្មការកិច្ចការបរទេសសភាជាតិរបស់ប្រទេសទួរគី លោក Volkan Bozkir​ បានអោយដឹងថា ទួរគីនៅតែបន្តកិច្ចព្រមព្រៀងទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយមិនញញើតចំពោះការគម្រាមពីមេដឹកនាំសហរដ្ឋអាមេរិកទេ ។

ការលើកឡើងបែបនេះពីលោក Volkan Bozkir​ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមថា អាមេរិកនឹងបំផ្លាញសេដ្ឋកិច្ចទួរគី ប្រសិនបើទួរគី មិនទិញមីស៊ីល Patriot missiles ពីអាមេរិក ។

សូមរំលឹកជូន កាលពីឆ្នាំ២០១៧កន្លងទៅ ទួរគីបានដាក់សំណើសុំទិញមីស៊ីល Patriot missiles ពីអាមេរិកក្នុងតម្លៃទឹកប្រាក់ ៣.៥ពាន់លានដុល្លារ ប៉ុន្តែអាមេរិកមិនព្រមលក់អោយទូរគី ហើយក្រោយមកនៅឆ្នាំដដែលនោះ ទួរគីបានដាក់សំណើសុំទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ហើយរុស្ស៊ីក៏លក់អោយ តែក្រោយមក អាមេរិកបែរជាសម្រេចចិត្តលក់អោយទួរគី និងគម្រាមទួរគីមិនអោយទិញពីរុស្ស៊ីទៅវិញ ៕លីលី

អត្ថបទដែលជាប់ទាក់ទង