គំនិត​គួរ​ពិចារណា​៖ ហេតុអ្វី​ខ្មែរ​និយាយថា កុំ​ធ្វើជា​«​កូនអុក​»?

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានចេញ​ពន្យល់​នូវ​ហេតុផល ៣ ចំណុច ឆ្លើយតប​នឹង​សំណួរ​ថា ហេតុអ្វី​ខ្មែរ​និយាយថា កុំ​ធ្វើជា​«​កូនអុក​»?

​តាម​លោក ហ៊ុយ វណ្ណៈ អ្នកចេះ​លេងអុក អាច​យល់បាន​ថា​៖ កូនអុក គេ​ប្រើ​លើ​មុខសញ្ញា​៣៖
​ទី​១-​យកទៅ​បើកផ្លូវ
​ទី​២-​យកទៅ​ជល់
​ទី​៣-​ក៏ត្រូវ​«​លះបង់​ចោល​»​វិញ​ដែរ បើ​យល់ថា អស់​ប្រយោជន៍​នឹង​ប្រើ​។

​ជាមួយនឹង​ការលើក​បង្ហាញ​ខាងលើ លោក ហ៊ុយ វណ្ណៈ គូសបញ្ជាក់ថា «​អញ្ចឹង​ហើយ បាន​ដំបូង​ឡើយ ពេល​ចាប់ផ្តើម​លេង គេ​មាន កូនអុក ច្រើន​ពេញ​ក្តារ​។ ចុងក្រោយ កូនអុក ស្លាប់​បន្តបន្ទាប់​អស់រលីង​។ ឯ​អ្នកលេង គឺ​បាន​សើច​ហោ​រក​ញ្ជៀ​វ​សប្បាយ តាំងពី​ដើមទី​រហូតដល់​ចប់​។ អញ្ចឹង​ហើយ​បាន​ខ្មែរ​និយាយថា​៖ «​កុំ​ធ្វើជា​កូនអុក​» ជាពិសេស កុំ​ធ្វើជា «​កូនអុក​នយោបាយ​ជនបរទេស​»​។ ខ្មែរ​ត្រូវមាន​ស្មារតី​ជាតិនិយម​ឲ្យ​ខ្ពស់​»៕​

អត្ថបទដែលជាប់ទាក់ទង