លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ទទួលមរណភាព

(ភ្នំពេញ) ៖  ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោក ផ្លុង មឿក បានទទួលមរណភាព នៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៦ឆ្នាំ ក្រោយពីបានធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមក។

ក្នុងរយៈពេលជាង៣ឆ្នាំមកនេះលោក ផ្លុង មឿក បានដេកលើកន្ទ្រេលក្នុងស្ថានភាពភ្លេចភ្លាំង ដោយស្បែកដណ្តប់ឆ្អឹង បន្ទាប់ពីធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ថ្នាក់វង្វេងលែងស្គាល់អ្នកណាទាំងអស់ ខណៈពេទ្យជំនាញខិតខំព្យាបាលក៏មិនអាចស្រោចស្រង់ជីវិតរបស់លោកបាន។

លោក ផ្លុង មឿក បានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា ហើយត្រូវបានក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី នៅវត្តស្វាយពពែរ ស្ថិតតាមបណ្ដោយមហាវិថី សម្ដេចព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង