អាជ្ញាធរម៉ាឡេស៊ីរឹបអូសបានស្រកាសត្វពង្រូល៣០តោន

(ម៉ាឡេស៊ី)៖ អាជ្ញាធរម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃអង្គារ ថាប៉ូលិសរឹបអូសបានស្រកាសត្វពង្រូល៣០តោនក្នុងរដ្ឋ Sabah ភាគខាងកើត ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រតិបត្តិការកន្លងមក។

​ប៉ូលិស​ Sabah បានរកឃើញកន្លែងកែច្នៃស្រកាសត្វពង្រូលចំនួន២នៅក្នុងខែនេះ និងបានឃុំខ្លួនជនជាតិម៉ាឡេស៊ី អាយុ៣៥ឆ្នាំម្នាក់។​

​គួររំឭកថាអាជ្ញាធរម៉ាឡេស៊ី​ បានរឹបអូសស្រកាសត្វពង្រូល​​ជាង ៤០តោនកាលពីខែសីហាឆ្នាំ២០១៧៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង