ប៉េកាំង៖ ចិនទិញមាសទុករាប់សិបតោន​ ក្នុងគម្រោងបញ្ចប់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

ប្រភពពី RT ឲ្យដឹងថា ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសចិន បានទិញមាសរាប់សិបតោន ទុកសម្រាប់ចាយវាយនៅពេលអនាគតជាមួយនឹងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក ក្នុងគម្រោងបញ្ចប់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅពេលខាងមុខ ។

ក្នុងរយៈពេលពីរខែ គឺខែធ្នូចុងឆ្នាំ២០១៨ និងខែមករាដើមឆ្នាំ២០១៩នេះ ចិនបានទិញមាសទុកចំនួន ៥៩.៥៦ លានអោន (ounces) ដែលខែមករា ចិនទិញមាសបន្ថែមទៀតប្រមាណ ០.៣៨ លានអោន ស្មើនឹងជិត ១២ តោន លើបរិមានមាសដែលមានស្រាប់ ។

នៅឆ្នាំ២០១៩នេះ ចិនមានមាសគិតជាទឹកប្រាក់ប្រមាណ ៧៩.៣១៩ ពាន់លានដុល្លារអាមេរិក លើតម្លៃមាសដែលមានស្រាប់កាលពីឆ្នាំ២០១៨ជាទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង