UEFA CHAMPION LEAGUE: Roma ឈ្នះ Porto ជើងទី១វគ្គ១៦ក្រុមចុងក្រោយ

(អ៊ីតាលី)៖ ក្លិបរមាសអ៊ីតាលី Roma បានយកឈ្នះនាគព័រទុយហ្កាល់ Porto ក្នុងលទ្ធផល ២ទល់នឹង១ក្នុងដី ការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប វគ្គ១៦ក្រុមចុងក្រោយជើងទី១យប់មិញ។

ពីរគ្រាប់តែឯងរបស់កីឡាករ Nicolo Zaniolo ធ្វើឱ្យ Romaមានប្រៀបក្នុងជើងទី១នេះ។

កីឡាករយុវជនរូបនេះដែលបង្ហាញភាពលេចធ្លោស៊ុតបញ្ចូលទីគ្រាប់ទី១នាទីទី៧០ ពីការបញ្ជួនបាល់របស់កីឡាករ Edin Dzeko ។ បន្ទាប់មកបន្ថែមគ្រាប់ទី២ពីការបញ្ជួនបាល់របស់កីឡាករ  Dzeko ដដែល។

ប៉ុន្តែ Porto រកគ្រាប់ក្រៅដីបានមួយគ្រាប់វិញក្រោយកីឡាករAdrian Lopez ស៊ុតបញ្ចូលទីដោយការជួយជ្រោមជ្រែងពីកីឡាករ  Tiquinho Soares។

ជើងទី២ Porto ត្រូវទទួល Roma នៅទឹកដីប្រទេសព័រទុយហ្កាល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង