ក្រសួងពាណិជ្ជកម្ម ប្រកាស​ពី​ចំណាត់ការ​​ ដើម្បីទប់ទល់នឹង EBA របស់​អឺរ៉ុប​

(​ភ្នំពេញ​)៖ ដើម្បី​កុំ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ប ដែល​បានប្រកាស​អំពី​ដំណើរការ​នីតិវិធី ឈានទៅ​ពិនិត្យ​លទ្ធភាព​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ EBA» ក្រសួងពាណិជ្ជកម្ម បាន​ស្រាយ​បំភ្លឺ និង​ពន្យល់​អំពី​ខ្លឹមសារ និង​នីតិវិធី តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ជា​ភាសា​ខ្មែរ ២​ទំព័រ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ត្រូវការ​រយៈពេល​គិត​ចាប់ពី​ការចាប់ផ្តើម រហូតដល់​ការចូល​ជា​ធរមាន នៃ​សេចក្តីសម្រេច​ចុងក្រោយ​ណាមួយ មាន​ចំនួន ១៨​ខែ គិត​ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ រយៈពេល​ខាងលើនេះ ត្រូវបាន​កំណត់​ជា ២​ដំណាក់កាល ដោយ​ក្នុង ១​ដំណាក់កាលៗ មាន​ពេល ០៦​ខែ ហើយ​បើ​គណៈកម្មការ​ទាំងអស់ សម្រេច​ថា ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នោះ​គឺ​ត្រូវការ​រយៈពេល ០៦​ខែ​ទៀត ទើប​សេចក្តីសម្រេច​ចុងក្រោយ ចូល​ជា​ធរមាន​។

ជាមួយនឹង​ការលើកឡើង​ខាងលើ ក្រសួងពាណិជ្ជកម្ម ក៏​​​បាន​លើក​បង្ហាញ​ពី​ចំណាត់ការ​នានា ដើម្បី​បង្ការ​ដល់​បច្ច័យ​ជា​អវិជ្ជមាន ចេញពី​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប មកលើ​កម្ពុជា​។ ចំណាត់ការ​ទាំងនោះ រួមមាន​៖ បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ដែល​បាន​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ដឹកជញ្ជូន និង​លើកស្ទួយ​អត្ថប្រយោជន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដល់ក​ម្មករ​-​កម្មការិនី និង​កសិករ ព្រមទាំង​ប្រជាជន​កម្ពុជា​គ្រប់រូប​។

​ដោយឡែក ក្រសួងពាណិជ្ជកម្ម បាន​លុបចោល​នូវ​ការយក​កម្រៃ​សម្រាប់​គ្រប់គ្រង​ការនាំចេញ មិន​តម្រូវ​ឲ្យ​បង់ក​ម្រៃ និង​សុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​បាន​រំកិល​ទីតាំង​ឈរជើង​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ដែល​កិច្ចការ​ទាំងអស់នេះ តម្រូវ​ឲ្យ​រដ្ឋ​ទទួលបន្ទុក​ពី​ការខាតបង់​ចំណូល​រាប់​ប​សិប​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។

​ក្រសួងពាណិជ្ជកម្ម ក៏បាន​បញ្ជាក់ថា តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់​ព័ន្ធ កំពុង​បន្តធ្វើ​កំណែទម្រង់​សំដៅ​បង្កើន​ភាព​ប្រកួត​ប​ប្រជែង​នៃ​ផលិតផល​កម្ពុជា និង​ពង្រឹង​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​៕

អត្ថបទដែលជាប់ទាក់ទង