ការធ្លាក់ព្រិលខ្លាំងបណ្ដាលឲ្យមានភាពវឹកវរនៅអាល្លឺម៉ង់

(បែរឡាំង)៖ ការធ្លាក់ព្រិលខ្លាំងនិងផ្លូវថ្នល់ដែលមានភាពរអិលដោយសារទឹកកកបានធ្វើឲ្យចរាចរណ៍នៅតាមផ្លូវធំៗក្នុងភាគនិរតីប្រទេសអាល្លឺម៉ង់ដំណើរការទៅមិនរលូន​។

គួ​រកត់សម្គាល់ថា​​ផ្នែកជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់កំពុងជួបប្រទះការធ្លាក់ព្រិលខ្លាំងនៅក្នុងរដូវរងាឆ្នាំនេះក្នុងនោះរដ្ឋ​ Saxony និង ​Bavaria ទទួលរងគ្រោះខ្លាំងជាងគេ។

កាលពីដើមខែនេះ ការធ្លាក់ព្រិលខ្លាំងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសបានបណ្ដាលឲ្យមានការអិលបាក់ទឹកកកដែលបានផ្ដាច់យកជីវិតមនុស្សរួមនឹងការរំខានធំៗថែមទៀតផង៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង