ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអន្តរក្រសួងរកឃើញក្រុមដែលឡើងទៅវគ្គ១/៨ហើយ

(កម្ពុជា)៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរក្រសួងឆ្នាំ២០១៨ ថ្ងៃនេះបញ្ចប់ការប្រកួតតាមពូលទាំងអស់ ក្រោយពីដំណើរការតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ។ ទោះបីសល់ការប្រកួត ១៦ក្រុមត្រូវបានគេមើលឃើញថាឡើងទៅហើយ។

ក្រុមដែលបានឡើងទាំងនោះរួមមាន៖
ពូលA៖ ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ពូលB៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសាធារណៈការ និងដឹកជញ្ជួន
ពូលC៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ពូលD៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា និងរដ្ឋសភា
ពូលE៖ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ
ពូកF៖ ក្រសួងទេសចរណ៍ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ពូលG៖ ធនាគារជាតិ នៃកម្ពុជា និងសាលាដំបូងរាជធានីភ្នំពេញ និង
ពូលH៖ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងលេងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ខាងមុខនេះក្រោយការចាប់ឆ្នោត។ វគ្គ១/៤ ផ្តាច់
ព្រ័ត្រលេងនៅថ្ងៃទី១១ និងទី១៣ ខែកុម្ភៈ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី១៨​ ខែកុម្ភៈ ខណៈវគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី២៣ ខែកុម្ភៈ នៅទីលានបាល់ទាត់ Premium Sport Club៕

អត្ថបទដែលជាប់ទាក់ទង