ភ្លើងឆេះព្រៃនៅអូស្ត្រាលីកំពុងឆាបឆេះសន្ធោសន្ធៅបង្ខំឲ្យពលរដ្ឋជាច្រើនភៀសខ្លួន

​(អូស្ត្រាលី)៖ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅរដ្ឋ​ Tasmania ប្រទេសអូស្ត្រាលី ខណៈដែលប្រជាពលរដ្ឋរាប់រយនាក់ត្រូវបានប្រកាសឲ្យជម្លៀសចេញកាលពីថ្ងៃអង្គារម្សិលមិញនេះ។

តង់ និងរថយន្តចល័តជាច្រើនត្រូវបានដំឡើងនិងដាក់ពង្រាយនៅមជ្ឈមណ្ឌលជម្លៀសមួយកន្លែងសម្រាប់ប្រជាពលរដ្ឋដែលបានចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់​ Huon Valley។

ចំណែកឯនៅក្នុងរដ្ឋ​ Victoria, ឧទ្ធម្ភាគចក្រទម្លាក់ទឹក១គ្រឿងបានធ្លាក់ទៅក្នុងទំនប់ទឹកមួយ បណ្ដាលឲ្យអាកាសយានិក២នាក់ និងវិស្វករម្នាក់​រងរបួសស្រាល ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតរដ្ឋនេះ​​៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង