AFC ASIAN CUP 19: កាតាឡើងទៅជួបជប៉ុនវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះម្ចាស់ផ្ទះអារ៉ាប់រួម

(អារ៉ាប់រួម)៖ ម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០២២ កាតា ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះអារ៉ាប់រួម ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ថ្ងៃអង្គារ៍នេះ។

លេងបាន២២នាទីកាតា ផ្តើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Boualem Khoukhi ។ ១៥នាទីបន្ទាប់កាតារកបានមួយគ្រាប់បន្ថែមទៀតដោយកីឡាករ  Almoez Ali ។ តង់ទី២ កាតាបន្ថែម២គ្រាប់ទៀតដោយកីឡាករ  Hasan Al Haydos និង Ismael Khaleefa។

វគ្គផ្តាច់ព្រ័ត្រកាតា ត្រូវជួបជាមួយជប៉ុនដែលឈ្នះអ៊ីរ៉ង់ ៣ទល់នឹង០ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខវេលាម៉ោង ៩និង០០នាទីយប់ (ម៉ោងនៅកម្ពុជា)៕

អត្ថបទដែលជាប់ទាក់ទង