គួស្វែងយល់៖ តើបងប្អូនចិនៗគួរយល់ដឹងខ្លះពីបុណ្យចូលឆ្នាំចិន?

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា «បុណ្យនានិទាឃរដូវ» គឺជាបុណ្យនៃថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសំរាប់បងប្អូនជាជនជាតិចិន។

បងប្អូនប្រជាជនមួយចំនួនធំ ជាពិសេសបងប្អូនជនជាតិចិន ដែលរស់ក្រៅប្រទេស បានហៅពិធីបុណ្យចូលឆ្នាំចិននេះថា ជា «បុណ្យចូលឆ្នាំច័ន្ទគតិថ្មី»។

តាមប្រពៃណីរបស់បងប្អូនជាជនជាតិចិន តែងប្រារព្វពិធីបុណ្យនេះនៅថ្ងៃទី១ នៃខែទីមួយ តាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម លុះល្ងាចថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា «ជូស៊ី» ដែលពាក្យនេះមានន័យថា «ពេលល្ងាចឆ្លងឆ្នាំ»។

ពិធីបុណ្យចូលឆ្នាំចិន ឃើញគេនិយមប្រារព្ធឡើងនៅតាមប្រទេស និងកោះមួយចំនួនដែលមានប្រជាជនដើមនៃ ជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុន នៅមុនឆ្នាំ១៨៧៣ជាដើម។

ពិធីបុណ្យចូលឆ្នាំចិននេះ ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា និងក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ហើយភាគច្រើននោះ គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិនតែម្តង។

ប្រតិទិនចិនតាមច័ន្ទគតិ និងសុរិយគតិ គឺជាគោលមួយ សម្រាប់កំណត់កាលបរិច្ឆេទ នៃបុណ្យ ចូលឆ្នាំចិន។

នៅក្នុងប្រតិទិនគ្រីកូរី (ប្រតិទិនដែលប្រើក្នុងប្រទេសកម្ពុជាយើង និងនៅប្រទេសមួយចំនួនធំទៀត) បុណ្យចូលឆ្នាំចិនស្ថិតនៅថ្ងៃខុសៗគ្នា។ រៀងរាល់ឆ្នាំ គឺនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។

នេះមានន័យថា ជានិច្ចកាល ថ្ងៃបុណ្យស្ថិតនៅថ្ងៃទី២កើត (កំរនឹងថ្ងៃទី៣ណាស់) បន្ទាប់ពីថ្ងៃដែលខ្លីជាងគេប្រចាំឆ្នាំ។ នៅក្នុងវប្បធម៌ប្រពៃណីចិន «លីចុន» គឺជា «ពេលវេលា» សម្រាប់ព្រះអាទិត្យចាប់ផ្ដើមនិទាឃរដូវ ដែលកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ។

គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅ មុនសម័យរាជវង្ស «ជីន» បានឡើយ។ តាមទំនៀមទំលាប់ គេនិយាយថា បុណ្យចូលឆ្នាំ បានចាប់ផ្ដើមនៅមួយខែក្នុង «រាជវង្សសៃ» ១២ខែក្នុងរាជវង្ស «សាង» និង១១ខែ ក្នុង«រាជវង្សស៊ូ»។

តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា «រាជវង្សស៊ូ» បានចាប់ផ្ដើមឆ្នាំ ក្នុងរយៈពេល១ខែ។ អធិមាស ធ្លាប់បានធ្វើឲ្យប្រតិទិនច័ន្ទគតិ កើតឡើងដំណាលគ្នា ជាមួយប្រតិទិនសុរិយគតិ ដែលបានបន្ថែម១២ខែ ក្រោយសម័យទាំងពីរ គឺសម័យរាជវង្សសាង និងរាជវង្សស៊ូ។

ព្រះចៅអធិរាជចិនដំបូង «ព្រះអង្គជីស៊ីហ៊ាង» បានផ្លាស់ប្ដូរ ការចាប់ផ្ដើមនៃឆ្នាំ ទៅខែទី១០ ក្នុងឆ្នាំ២២១ មុនគ.ស. ហើយក៏បានផ្លាស់ប្ដូរទីតាំងនៃ អធិមាស ទៅ៩ខែមុនវិញ។ ទោះជា ឆ្នាំថ្មី ត្រូវបានប្រារព្ធឡើង នៅដើមខែ១០ ឬខែ១ ឬ ក្នុងពេលទាំងពីរក៏ដោយ ក៏គ្មាននរណាអាច ដឹងច្បាស់លាស់បាននោះទេ។ នៅក្នុងឆ្នាំ ១០៤ មុនគ.ស. ព្រះចៅអធិរាជវូ នាសម័យរាជវង្សហាន បានចាត់ទុកខែ១ គឺជាការចាប់ផ្ដើមនៃឆ្នាំ ដែលជាទីតាំងនៃពេលវេលា៕ (SN-ពុទ្ធានី)

អត្ថបទដែលជាប់ទាក់ទង