តើ ក្រុង ​ស្រុក ខណ្ឌ ទើបបង្កើតថ្មីទាំង៦ មានឈ្មោះអ្វី ហើយមាននៅរាជធានី-ខេត្ត ណាខ្លះ?

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យកាត់យកឃុំ-សង្កាត់មួយចំនួន ដើម្បីបានបង្កើតបានជា ក្រុង ​ស្រុក ខណ្ឌ ចំនួន០៦ នៃរាជធានី-ខេត្ត។

តាមអនុក្រឹត្យ ស្តីពី ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចំនួនក្រុង-ខណ្ឌ ដែលត្រូវបង្កើតថ្មី រួមមាន៖

១. ខណ្ឌ បឹងកេងកង នៃរាជធានីភ្នំពេញ

២. ខណ្ឌ កំបូល នៃរាជធានីភ្នំពេញ

៣. ក្រុង កោះរ៉ុង នៃខេត្តព្រះសីហនុ

៤. ស្រុក តាំងគោក នៃខេត្តកំពង់ធំ

៥. ស្រុក តាលោសែនច័យ នៃខេត្តពិធិ៦សាត់

៦. ស្រុក បុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង

ក្រុង ​ស្រុក ខណ្ឌ ទាំង០៦នេះ ត្រូវបានការបង្កើតឡើងដោយអនុក្រឹត្យចំនួន០៦ផ្សេងៗគ្នា ចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលក្នុងថ្ងៃតែមួយ៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង