លិខិត​មិត្ត​អ្នកអាន​៖ « អំពើ​ក្បត់ជាតិ​របស់ សម រង្ស៊ី ទោះ​ជាតិ​នេះ ឬ​ជាតិ​ក្រោយ មិនអាច​អត់ឱន​អោយបាន​!»

បន្ទាប់ពី​បានធ្វើ​អំពើ​ក្បត់​ប្រយោជន៍​ជាតិ និង​ក្បត់ប្រជាជន​របស់ខ្លួន​ជា​បន្ត​បន្ទាប់មក ឥឡូវនេះ សម រង្ស៊ី ដែល​កំពុង​មានទោស​ជាច្រើន​ជាប់​នឹង​ខ្លួន បានបង្ហាញ​អំពើ​ក្បត់​ប្រយោជន៍​ជាតិ​ជា​ចំហរ ម្តងទៀត​តាមរយៈ​ការ​អះអាងថា «​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ជាការ​ត្រឹមត្រូវ​»​។

​ប្រសិនបើ សម រង្ស៊ី មាន​ឈាមជ័រ​ជា​ខ្មែរ និង​ស្រឡាញ់​ផលប្រយោជន៍​ខ្មែរ គាត់​ពិតជា​មិនអាច​ហារ​មាត់ និយាយ​ដូច្នេះ​កើតជា​ដាច់ខាត ពីព្រោះ​សម្តី​បែបនេះ​គឺជា​អំពើ​ក្បត់ជាតិ និង​ក្បត់ប្រជាជន​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​សូម្បី​ជនបរទេស ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​ស្រុក​ខ្មែរ ក៏បាន​រួមគ្នា សរសេរ​លិខិត​ទៅ​សហភាព​អឺរ៉ុប​ដើម្បី​កុំ​ឲ្យ​ដក EBA ពី​កម្ពុជា​ដែរ ពី​ព្រោះតែ​ពួកគេ​យល់ឃើញថា ការធ្វើ​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ និង​កសិករ​ខ្មែរ​។

​តើ​សម រង្ស៊ី ចេះ​ខ្មាស់​ជនបរទេស​ទាំង​នោះដែ​រ ឬទេ ដែល​ខ្លួន​ជា​ខ្មែរ​ហើយ បែរមក​គាំទ្រ​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស និង​លើ​ប្រជាជន​របស់ខ្លួន ថា​ជា​រឿង​ត្រឹមត្រូវ​?

​ជាការ​ពិត កុំថាឡើយ​តែ​ខ្មែរ សូម្បី​ជនបរទេស​ជាច្រើន ក៏បាន​សម្តែង​ការហួសចិត្ត ប្រកបដោយ​ការ​មាក់ងាយ​យ៉ាងខ្លាំង​ចំពោះ សម រង្ស៊ី​ដែល​ហ៊ាន​ធ្វើអំពើ​ក្បត់ជាតិ​ជា​ចំហរ​បែប​នេះដែរ​។

​ទោះយ៉ាងណា វា​ពិតជា​មិន​ចម្លែក​ទេ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពីព្រោះ​យើង​បានឃើញ​អំពើ​បែបនេះ​របស់ សម រង្ស៊ី ជា​ហូរហែរ និង​ជា​យូរយា​ណាស់​មកហើយ​។
​ក្នុង​មួយជីវិត​របស់ខ្លួន សម រង្ស៊ី មិនដែល​គិត​អ្វី​ក្រៅតែពី​ការចង់បាន​អំណាច ដើម្បី​សងសឹក​ដល់​អ្នកនយោបាយ​ជំនាន់​មុន និង​សងសឹក​ប្រជាពលរដ្ឋ​ខ្មែរ​ជួស​ឪពុក​គាត់ ដែល​ជាប់ចោទ​ពីបទ​ក្បត់ជាតិ​នោះឡើយ​។

​គេ​នៅ​ចាំបាន​ថា សម រង្ស៊ី បានធ្វើ​សកម្មភាព​ច្រើនណាស់ ដើម្បី​ប្រឆាំងនឹង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ខ្មែរ​។ អំពើ​ទាំងនោះ មានដូចជា ៖
​ទី​១៖ ការធ្វើ​នយោបាយ​ដោយ​យក​ប្រជាពលរដ្ឋ​ជា​ឈ្នាន់​៖
​ក្នុង​មួយជីវិត​នយោបាយ​រប​ស់​ខ្លួន សម រង្ស៊ី មិនដែល​សុខចិត្ត​ទទួលរង​ការលំបាក​ជំនួស​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ អ្នកនយោបាយ​ជើង​មិន​ជាប់​ដី ក្បាល​មិនជា​ប់​មេឃ​រូបនេះ តែង​យក​ប្រជាពលរដ្ឋ​ធ្វើជា​ឈ្នាន់​ឈោង​ចាប់​អំណាច​។ ជាក់ស្តែង ការ​ញុះញង់​ឲ្យ​ពលរដ្ឋ​ធ្វើបាតុកម្ម​ហិង្សា រហូតដល់​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​មាន​អ្នកស្លាប់ និង​អ្នករបួស ដើម្បី​គាត់​អាចធ្វើ​អាជីវកម្ម​លើ​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នោះ​។ ហេតុដូច្នេះ​ហើយ​បានជា សម រង្ស៊ី ជាប់​ឈ្មោះថា ជា​«​ដង្ខៅ​បាតុកម្ម​» និង​ជា​មនុស្ស​ចង្រៃ ដៃ​ភ្លើង​ជើងមាន់​។​

​ទី​២៖ ការធ្វើ​នយោបាយ​ជាន់ពន្លិច​ជាតិ​សាសន៍​ខ្លួនឯង​៖ តាំងពី​ចេះ​ធ្វើ​នយោបាយ​មក សម រង្ស៊ី មិន​ត្រឹមតែ​ចាត់ទុក​មេដឹកនាំ​រាជរដ្ឋាភិបាល​ជាស​ត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ចាត់ទុក ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ជាស​ត្រូវ​របស់ខ្លួន​ផងដែរ​។

​ជាក់ស្តែង ស្ទីល​ធ្វើ​នយោបាយ​របស់គាត់​គ្មាន​អ្វី​ប្រែប្រួល​ឡើយ​តាំងពីដើម​រហូតដល់​ឥឡូវ នោះ​គឺ ការ​មួលបង្កាច់ ជាន់ពន្លិច​ប្រទេសជាតិ និង​ប្រជាជន​ខ្លួនឯង​នៅលើ​ឆាក​អន្តរជាតិ​ព្រោះ​ការធ្វើ​បែប នេះ​ដោយ​គាត់​រំពឹងថា បើ ប្រទេសជាតិ​ធ្លាក់​ដុនដាប ប្រជាជន​លំបាក​វេទនា គាត់​នឹងមាន​លេស​ចោទ​លើ​គណបក្សកាន់អំណាច​ថា គ្មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​។ ក្នុងន័យនេះ បើ​ប្រទេសជាតិ​ធ្លាក់ចុះ​កាន់តែខ្លាំង សម រង្ស៊ី កាន់តែ​សប្បាយចិត្ត និង​ទះដៃ​អបអរសាទរ​កាន់តែខ្លាំង ពីព្រោះ​សុភមង្គល​របស់គាត់​គឺ​ពេល​ឃើញ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​រងទុក្ខវេទនា ដែល​ជនជាតិ​បារាំង តែងតែ​និយាយថា « Le Malheur de l’un fait le Bonheur de l’autre « ។​

​ទី​៣៖ ការធ្វើ​នយោបាយ​ដោយ​កាត់​ផ្តាច់ដង្ហើម​សេដ្ឋកិច្ចជាតិ​៖ សម រង្ស៊ី ស្ថិតក្នុង​ចំណោម មនុស្ស​តិច​តួ​ប​បំផុត​នៅលើ​លោក​នេះ ដែល​ចេញ​មុខជា​ចំហរ​ក្នុង​ការធ្វើ​នយោបាយ​បិទ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ចជាតិ ខណៈដែល​អ្នកនយោបាយ​ជាទូទៅ គេ​ធ្វើ​ដើម្បី​ជំរុញ​គារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ជីវភាព​របស់​ប្រជាជន​។ ជាក់ស្តែង សម រង្ស៊ី តើ​មាន​ប៉ុន្មាន​រយ​ដង​ហើយ ដែល សម រង្ស៊ី អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មកលើ ប្រទេស​របស់ខ្លួន​?
​អ្នកនយោបាយ​រូបនេះ មិនដែល​ចេះ​ធ្វើ​នយោបាយ​ជួយ​រក​ចំណូល​ជូន​ជាតិ និង​ជូន​កម្មករ កសិករ​ឡើយ ផ្ទុយទៅវិញ បេសកកម្ម​របស់ សម រង្ស៊ី គឺ​បិទ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ចជាតិ​ថប់ ឲ្យ​រេចរឹល និង​ឲ្យ​ដុនដាប​។
​ប្រសិនបើ​ឃើញថា ប្រទេស​ខ្លួនឯង មាន​ដង្ហើម​សេដ្ឋកិច្ច​នៅត្រង់ណា សម រង្ស៊ី នឹង​ទៅ​បិទ​ខ្ទប់​នៅត្រង់​នោះ​។ ការអំពាវនាវ​ឲ្យ​បរទេស​កាត់​ជំនួយ ឬ​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា បាន​ក្លាយជា​អត្តសញ្ញាណ​របស់ សម រង្ស៊ី ទៅហើយ​។​

​ទី​៤៖ ការធ្វើ​នយោបាយ​ដោយ​កាត់​ទឹកដី​ឲ្យ​បរទេស​៖
​គេ​នៅ​ចងចាំ​មិន​ភ្លេច​ទេ​នូវ​ជំនួប​ស្ងាត់ៗ​រវាង​សម រង្ស៊ី និង​មេដឹកនាំ​យួន​សេរី​ឈ្មោះ កុកស​។ សម រង្ស៊ី បាន​សន្យាថា បើសិនជា​គណបក្ស​រប​ស់​ខ្លួន​ឈ្នះឆ្នោត ខ្លួន​នឹង​កាត់​ដី​មួយ​ភាគ​ដែលមាន ៤​ខេត្ត​នៅ​ភាគ​ឥសាន​អោយទៅ​ជនជាតិភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា គ្រប់គ្រង​ដោយ ស្វ័យភាព​។ តើ​មាន​អ្នកនយោបាយ​ណា​ថ្លើមធំ​ជាង សម រង្ស៊ី ដែល​ហ៊ាន​ធ្វើ​រហូត សន្យា​កាត់​ទឹកដី​ប្រទេស​ខ្លួន​ឲ្យ​ទៅ​បរទេស​ព្រោះតែ​ចង់បាន​អំណាច​បែបនេះ​? មាន​ម្តងនោះ សម រង្ស៊ី បាន​ទៅ​ចាប់ដៃ​ជាមួយ​ជន​ជ្រុលនិយម​ថៃ​ខណៈដែល​ក្រុម​នេះ​កំពុង​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​។​

​ទី​៥៖ ការធ្វើ​នយោបាយ​ដោយ សុខចិត្ត​ឱនក្បាល​ធ្វើជា​រណប​បរទេស​៖
​តាំងពី​ចូលធ្វើ​នយោបាយ​មក សម រង្ស៊ី មិនដែល​ពឹង​លើ​ខ្លួនឯង​ម្តងណា​ឡើយ ប៉ុន្តែ អ្នកនយោបាយ​ក្បត់ជាតិ​រូបនេះ​តែង​យក​មហាអំណាច​បរទេស មក​ធ្វើជា​ខ្នងបង្អែក​រហូត​ដោយ​សុខចិត្ត​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​បរទេស ទោះ​ត្រូវ​បំផ្លាញ​ប្រយោជន៍​ជាតិ​ខ្លួនឯង​យ៉ាងណាក៏ដោយ​។
​ការដឹកនាំ​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌ តែ​មិនបាន​សម្រេច​តាម​ខ្សែ​ញាក់​របស់​បរទេស​កាលពី​ឆ្នាំ ២០១៣ គឺជា​ឧទាហរណ៍​ជាក់ស្តែង​មិនអាច​ប្រកែក​បានឡើយ​។​

​ទី​៦៖ ករណី EBA ចុងក្រោយ​នេះ​គឺជា​ភស្តុតាង​ថ្មី​មួយទៀត​ដែល បង្ហាញថា សម រង្ស៊ី មិន​ញញើត មិន​ខ្មាសអៀន ក្នុងការ​ប្រកាស​ជា​ចំហរ​ប្រឆាំងនឹង​
​ផលប្រយោជន៍​ជាតិ​និង​ផលប្រយោជន៍​របស់​កម្ម​ករ និង​កសិករ​ខ្មែរ​បើទោះបីជា​ខ្មែរ​ពេញ​នគរ​រួមទាំង​ជនបរទេស​ជាច្រើន​ផង​កំពុង​ទាមទារ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក EBA ពី​កម្ពុជា​ក៏ដោយ​។ ភាព​គឃ្លើន​របស់ សម រង្ស៊ី គឺជា​អំពើ​ក្បត់ជាតិ ក្បត់ប្រជាជន​ខ្លួនឯង ដែល​មិនអាច​អត់ឱន​បានឡើយ​។

​សរុប​មកវិញ រាល់​អំពើ​របស់ សម រង្ស៊ី ដូច​បាន​រៀបរាប់​ត្រួសៗ​ខាងលើ​វា​លើសពី​គ្រប់គ្រាន់​ទៅទៀត ក្នុងការ​បញ្ជាក់ថា សម រង្ស៊ី នេះ​ពិតជា​ជន​ក្បត់ជាតិ និង​ក្បត់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងពិត​ប្រាកដ​។ ក្នុងនាម​
​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ ខ្ញុំ​ពិតជា​មិនអាច​អត់ឱន​ឲ្យ​ជន​ឈ្មោះ សម រង្ស៊ី បានឡើយ​។ ប្រវត្តិសាស្ត្រ ត្រូវ​ចារ​ឈ្មោះ​ជននេះ​ទុក​ក្នុង​ក្រាំងមាស​ថា​ជា​«​ជន​ក្បត់ជាតិ​» ត​ត្រកូល​ដែល​ទោះ​ជាតិ​នេះ ឬ​ជាតិ​ក្រោយ​ក៏​មិនអាច លើក លែងអោយ​បានដែរ​។

ជន​ក្បត់ជាតិ មិន​ត្រឹមតែ​ទទួល​បានការ ថ្កោលទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ចាប់​ញាត់​ក្នុង​ពន្ធនាគារ​អស់​មួយជីវិត ពីព្រោះ​សារជាតិ​ក្បត់ជាតិ​ត​ពូជ និង​សណ្តាន​នេះ​នឹង​នៅតែ​បន្ត​បំផ្លាញ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ គ្មាន​ឈប់ឈរ​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ក្តៅ​និង​កណ្តាប់ដៃ​ដែកថែប ទេនោះ​៕

​ដោយ​៖ អ្នកតាមដាន នយោបាយ​តុ​កាហ្វេ​

អត្ថបទដែលជាប់ទាក់ទង