ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យលើកដំបូងនឹងត្រូវបង្កើតឡើង

(កម្ពុជា)៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ដែលមានឈ្មោះថា ពានរង្វាន់ជើងឯកវិទ្យាល័យ (High School League) សម្រាប់ឆ្នាំ២០១៩ នឹងប្រាកដខ្លួនឡើងនៅកំឡុងខែមេសាខាងមុខនេះហើយជាមួយនឹងប្រាក់រង្វាន់រាប់សិបលាន។

យោងតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃនេះបានឱ្យដឹងថាដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឱ្យកាន់តែមានសកម្មភាពរស់រវើក​ និងរីកចម្រើនកាន់ត្រែប្រសើរខ្លាំងក្លាបន្ថែមទៀតសំដៅបណ្តុះស្មារតី ស្រឡាញ់កីឡា ខុសភាព ជៀសឆ្ងាយឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិតបត្តិការក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យ ទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋ និងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេងកង ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​គ្រោងនឹងរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩លើកទី០១ទូទាំងរាជធានីភ្នំពេញ។

សេចក្តីជួនដំណឹងបន្តថាការប្រកួតនេះកំណត់យកតែ១០ក្រុមដែលដាក់ពាក្យចូលរួមប្រកួតដោយមានការបំពេញលក្ខខណ្ឌត្រឹមត្រូវហើយចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៩វេលាម៉ោង១៦និង០០នាទី។ ក្រុមមកពីវិទ្យាល័យក្នុងរាជធានីភ្នំពេញទាំងអស់ដែលចាប់អារម្មណ៍ សូមទៅដាក់ពាក្យនៅការិយាល័យក្លិបបាល់ទាត់បឹងកេងកង នៅបុរីសាន់វ៉េ ទួលគោក ផ្ទះលេខបេ០១ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោករាជធានីភ្នំពេញ។

ប្រភពបន្តថាការប្រកួទនេះនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយប្រកួតពីរជើងនៅតាមវិទ្យាល័យដែលបានចូលរួមប្រកួត។ ក្រុមដែលមានពិន្ទុច្រើនជាងគេបំផុតក្លាយជាជើងឯក និងទទួលបានប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល ជើងឯករង ៤០ ០០០ ០០០រៀល និងលេខ៣ ២០ ០០០ ០០០រៀង៕

 

អត្ថបទដែលជាប់ទាក់ទង