Toronto៖ នាយករដ្ឋមន្ត្រីកាណាដា ដកតំណែងអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅចិន

ប្រភពពី Yahoo News ឲ្យដឹងថា នាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានបណ្តេញអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសចិន លោក John McCallum ចេញពីតំណែង ។

លោក Justin Trudeau បាននិយាយថា ការដកតំណែងលោក John McCallum គឺត្រូវបានធ្វើឡើងក្រោយពីអគ្គរដ្ឋទូតរូបនេះ បាននិយាយខុសក្នុងសំណុំរឿងចាប់ខ្លួនលោកស្រី Meng Wanzhou ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ប្រទេសចិន ។

លោក John McCallum បាននិយាយថា វាជារឿងល្អបំផុត ប្រសិនបើអាមេរិកបោះបង់ចោលនូវការទាមទារការធ្វើបត្យាប័នលោកស្រី Meng Wanzhou ពីកាណាដាអោយទៅទទួលទោសនៅសហរដ្ឋអាមេរិក ដោយសារលោកស្រី Meng Wanzhou បានជំទាស់ខ្លាំងណាស់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង