មេបក្សប្រឆាំងក្នុងប្រទេសវ៉េណេស៊ុយអេឡាអំពាវនាវឲ្យទាហានគាំទ្ររដ្ឋធម្មនុញ

(ការ៉ាកាស)៖ មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសវ៉េណេស៊ុយអេឡា លោក Juan Guaido បានអំពាវនាវឲ្យទាហានគាំទ្ររដ្ឋធម្មនុញបន្ទាប់ពីបានចូលរួមប្រជុំមហាជននៅទីក្រុងការ៉ាកាកាលពីថ្ងៃអាទិត្យដើម្បីគោរពដល់អ្នកដែលត្រូវបានសម្លាប់និងចាប់ខ្លួនក្នុងបាតុកម្មនយោបាយនាពេលថ្មីៗនេះ។

មេដឹកនាំបក្សប្រឆាំងនិងជាប្រធានាធិបតីស្វ័យប្រកាសនៃប្រទេសវ៉េណេស៊ុយអេឡាក៏បានស្នើសុំឲ្យទាហានកុំធ្វើបាតុកម្ម​ឬបាញ់សម្លាប់​ពលរដ្ឋវ៉េណេស៊ុយអេឡា។

សូមបញ្ជាក់ថាប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បានផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធកន្លងទៅបន្ទាប់ពីរដ្ឋបាលត្រាំនិងប្រទេសជាច្រើនទៀតនៅក្នុងតំបន់បានទទួលស្គាល់លោក Guaido ជាប្រធានរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងដែលជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវ៉េណេស៊ុយអេឡា។

លោក ម៉ាឌូរ៉ូ បានប្រកាសចលនានេះថាជា«ការប៉ុនប៉ងធ្វើរដ្ឋប្រហារ»​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង