កាប៊ុល៖ មនុស្ស១២៦នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មអត្តឃាតនៅអាហ្វហ្កានិស្ថាន

ប្រភពពី Reuters ឲ្យដឹងថា កងកម្លាំងសន្តិសុខ និងទាហានហ្វឹកហ្វឺនចំនួន១២៦នាក់ បានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារភេរវកម្មអត្តឃាត ដោយបំផ្ទុះគ្រាប់បែកដែលបង្កប់ក្នុងរថយន្តរបស់ពួកឧទ្ទាម តាលីបង់ ។

អ្នកនាំពាក្យរបស់ពួកឧទ្ទាមតាលីបង់ លោក Zabihullah Mujahid បានអះអាងទទួល ខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះ និងគម្រាមវាយប្រហារសម្លាប់កងកម្លាំង សន្តិសុខបន្ថែមទៀត នៅប៉ុន្មានម៉ោងក្រោយពីការវាប្រហារ ។

មន្ត្រីប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធរបស់ពួក ឧទ្ទាមតាលីបង់ បានបង្កប់គ្រឿងផ្ទុះដ៏មានឥទ្ធិពល និងបើកបរចូលទៅកាន់មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពនៅខេត្ត Maidan Wardak អាហ្វហ្កានិស្ថាន និងបានបំផ្ទុះរថយន្តសម្លាប់កងកម្លាំងសន្តិសុខ និងទាហានហ្វឹកហ្វឺននៅកន្លែងតែម្តង ៕លីលី

Afghan security forces personnel are seen at the site of a car bomb attack in Kabul on May 31, 2017.
At least 40 people were killed or wounded on May 31 as a massive blast ripped through Kabul’s diplomatic quarter, shattering the morning rush hour and bringing carnage to the streets of the Afghan capital. / AFP PHOTO / SHAH MARAI (Photo credit should read SHAH MARAI/AFP/Getty Images)
អត្ថបទដែលជាប់ទាក់ទង