ឡុងដ៍៖ ទាហានអង់គ្លេសប្រុងជើងការហើយស្រេច ខណៈគ្មានកិច្ចព្រមព្រៀងចាកចេញពីអឺរ៉ុប

ប្រភពពី CNN ឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស លោក Mark Lancaster បានបញ្ជាកងកម្លាំងយោធារបស់ខ្លួន អោយប្រុងជើងការអោយបានរួចរាល់ ដើម្បីទប់ទល់ជាមួយនឹងចលាចលណាមួយដែលអាចនឹងកើតឡើងនៅពេលខាងមុខ ខណៈដែលប្រមុខដឹកនាំរដ្ឋាភិបាល មិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងក្នុងការចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ។

លោក Mark Lancaster បានអោយដឹងថា កងកម្លាំងយោធាអង់គ្លេសមួយចំនួន ត្រូវបានដាក់ពង្រាយរួចជាស្រេចទៅហើយ នៅតាមទីក្រុង និងគោលដៅសំខាន់ៗមួយចំនួននៅទូទាំងប្រទេស ក្នុងបំណងទប់ទល់ជាមួយចលនាចលាចល ឫក៏ក្បួនបាតុកម្មរបស់ប្រជាពលរដ្ឋ ដែលអាចនឹងកើតឡើងនៅពេលខាងមុខ ។

សូមបញ្ជាក់ជូនថា អង់គ្លេសបានរៀបចំនៅការបោះឆ្នោតប្រជាមតិមួយ កាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងការចាកចេញ ឫក៏នៅជាសមាជិកភាពនៃសហភាពអឹរ់ុប ហើយលទ្ធផលប្រជាមតិបានបង្ហាញថា ប្រជាពលរដ្ឋអង់គ្លេសបានសម្រេចចាកចេញពីសមាជិកភាពនៃសហភាពអឺរុប ប៉ុន្តែរហូតមកដល់ពេលនេះ អង់គ្លេសមិនទាន់បានចាកចេញពីអឺរ៉ុបទេ ដោយសារសមាជិកសភាមិនបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងចាកចេញពីអឹរ៉ុបរបស់រដ្ឋាភិបាល ៕លីលី

អត្ថបទដែលជាប់ទាក់ទង