ប្រាក់ឈ្នួលកម្មករនឹងបើក២ដងលើកទី២ ចន្លោះថ្ងៃ១៦-១៩ និងលើកទី២ ពីថ្ងៃទី១-៧ នៃខែបន្ទាប់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ២ដង ក្នុង១ខែ ជាផ្លូវការហើយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ។

តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ គ្រប់រោងចក្រ សហគ្រាស នឹងបើក ឬផ្តល់ប្រាក់ឈ្នួលសុទ្ធសាធ៥០ភាគរយជូនដល់កម្មករ និយោជិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ នៃខែនីមួយៗ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលនេះ បានសរសេរទៀតថា ដោយឡែកប្រាក់ឈ្នួលសរុបដែលនៅសល់ ក៏នឹងបើកជូនកម្មករ និយោជិតក្នុងចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី០៧ នៃខែបន្ទាប់៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង