នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើជាអធិបតីភាព សម្រាប់ការប្រឡងវគ្គនាយទាហានសកម្ម នាយទាហាន ទ័ពជើងគោក នាយទាហានបន្តវេន និងនាយទាហានជំនាញបច្ចេកទេស!

(ភ្នំពេញ)៖ ប្រឡងវគ្គនាទាហានសកម្មជំនាន់ទី២៣, នាយទាហាន ទ័ពជើងគោកជំនាន់ទី១១, នាយទាហានបន្តវេនជំនាន់ទី១២ និងនាយទាហានជំនាញបច្ចេកទេស ថ្ងៃទី១៣ មករា ២០១៩។

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិរៀបចំ ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានបេក្ខជនសរុបទូទាំងប្រទេស ៨.៣៥២នាក់ ស្រី ៣.២៧០នាក់។

ការប្រឡងជ្រើសរើសនាទាហានសកម្មជំនាន់ទី២៣, នាយទាហាន ទ័ពជើងគោកជំនាន់ទី១១, នាយទាហានបន្តវេនជំនាន់ទី១២ និងនាយទាហានជំនាញបច្ចេកទេសនាព្រឹកថ្ងៃទី១៣ មករា ២០១៩នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ ប៊ុត សុភាព ជានាយកសាលាទាហានសកម្មនិងជាប្រធានការប្រឡង។ ការប្រឡងជ្រើសរើសនាយទាហាននេះ ត្រូវបានធ្វើឡើងនៅវិទ្យាល័យបាក់ទូក៕ (Swift News)

 

 

 

 

អត្ថបទដែលជាប់ទាក់ទង