ស្រ្តីចំណាស់វ័យ៧២ឆ្នាំម្នាក់ផ្ងាកក្រោយធ្លាក់ពីលើជណ្តើរកាំទី៣បោកក្បាលនឹងកម្រាលថ្មស្លាប់ភ្លាមៗ!

(ស្វាយរៀង)៖ ស្ត្រីអាយុ៧២ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ លើសាបក្រោមកាំជណ្តើរផ្ទះរបស់ខ្លួនដោយសារមានក្រុមភ្លេងមកសុំផ្ទះរបស់ដេក ហើយរូបគាត់បានយកភួយនិងខ្នើយឡើងលើផ្ទះ ដើម្បីរៀបចំឲ្យក្រុមអ្នកភ្លេងដេក ស្រាប់តែឡើលើកាំជណ្ដើរបានបីកាំ ក៍ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាល និងសាបជណ្ដើរស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះបានបង្កឲ្យអ្នកស្រុកភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានចុះមកពិនិត្យកាលពីវេលាម៉ោង៥:១៥នទីព្រឹកថ្ងៃសៅរ៏ទី១២ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំនុចភូមិ កក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនរងគ្រោះស្លាប់នោះឈ្មោះ ឥន សឿង ភេទស្រី អាយុ ៧២ ឆ្នាំ បានរអិលជើងធ្លាក់ពីលើកាំជណ្ដើរផ្ទះស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានក្រុមភ្លេងមកសុំផ្ទះដេក គាត់ក៏យកភួយនិងខ្នើយឡើងលើផ្ទះដើម្បីរៀបចំឲ្យក្រុមភ្លេង គាត់ក៏ឡើងតាមកាំជណ្ដើរបានបីកាំ ក៏ផ្ងារក្រោយបោកក្បាលនឹងសាបជណ្ដើរស្លាប់នៅកន្លែងកើតហេតុ ដោយពុំទាន់បានរៀបចំកន្លែងឲ្យក្រុមភ្លេងនោះបានដេកផង។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យលើសាកសពរួចមក បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារធ្លាក់ដាច់ផ្ងារពីលើកាំជណ្តើរមកក្រោយបោកក្បាល និងសាបជណ្ដើរស្លាប់ពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ (SN-PK)

 

អត្ថបទដែលជាប់ទាក់ទង