កូរ៉េខាងត្បូងបង្កើតទីក្រុងមួយសម្រាប់ធ្វើការសាកល្បងរថយន្តគ្មានមនុស្សបើក

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះបានបង្កើតកន្លែងធ្វើតេស្តដ៏ធំមួយសម្រាប់រថយន្តបើកបរដោយខ្លួនឯងដែលត្រូវបានគេចាត់ទុកថាជាទីក្រុង​ប្រកបដោយឧត្តមភាព។

ទីលានសាកល្បងដែលមានឈ្មោះថា «K-City» មានចម្ងាយប្រហែល៨០នាទី នៅភាគនិរតីទីក្រុងសេអ៊ូល។ វាគ្របដណ្ដប់លើផ្ទៃដីចំនួន ៣២០ពាន់ម៉ែត្រការ៉េដែលធ្វើជាគំរូសហគមន៍ចំណតរថយន្តទីប្រជុំជន បរិយាកាស និងបរិវេណជាយក្រុង។ ទីលាននេះក៏ផ្តល់នូវកន្លែងធ្វើតេស្តផ្លូវចំនួន៣៥ ប្រភេទ​ដូចជា​សំណង់អគារ ផ្លូវដែក និងរុក្ខវិថីជាដើម។

«K-City» មានតម្លៃ ​ប្រហែល១១,១២ លានដុល្លារអាមេរិកត្រូវបានសាងសង់តាមស្តង់ដារខ្ពស់បំផុតរបស់ពិភពលោកហើយគ្របដណ្តប់ស្ទើរតែគ្រប់លក្ខខណ្ឌនៃការបើកបរនិងឈុតឆាកដែលតម្រូវសម្រាប់ការធ្វើតេស្តបើកបរ​ ហើយដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា5G៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង