​បារាំងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជំនាន់ថ្មីសម្រាប់វិស័យយោធា

(ប៉ារីស)៖ ប្រទេសបារាំង​នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាជំនាន់ថ្មីសម្រាប់វិស័យយោធា នៅថ្ងៃពុធទី១៩ ខែធ្នូនេះ។

ផ្កាយរណប CSO ចំនួន ៣គ្រឿង ដំបូងដែលនឹងបង្កើតសមាសភាគអវកាស​នៅឆ្នាំ២០២១ នឹងត្រូវបាញ់បង្ហោះដោយប្រើរ៉ុក្កែត Soyuz ដើម្បីដាក់ពង្រាយផ្កាយរណបរូបភាពដែលមានគុណភាពខ្ពស់សម្រាប់កងទ័ពបារាំង។

​បារាំងគ្រោងនឹងវិនិយោគទឹកប្រាក់ ៤,២ ពាន់លានដុល្លារអាមេរិក ដើម្បីបន្តនិងដំឡើងផ្កាយរណបយោធាដើម្បីការពារបណ្តាញរបស់ខ្លួនពីការស៊ើបការណ៍ដោយគូបដិបក្ខ។

សូមបញ្ជាក់ថាកាលពីឆ្នាំមុនប្រទេសបារាំងបានរកឃើញការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការរារាំងការបញ្ជូនទិន្នន័យផ្កាយរណបយោធាដែលត្រូវបានប្រើដោយកងទ័ពបារាំងនិងអ៊ីតាលីសម្រាប់ការទំនាក់ទំនងប្រកបដោយសុវត្ថិភាព៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង