ពិតជាសប្បាយ ពិតជាអស្ចារ្យ «សង្ក្រាន្តស្វាយរៀង»ឆ្នាំ២០១៧នេះ(វីដេអូ)

(ភ្នំពេញ) ៖ ទីនេះស្វាយរៀង ចូលឆ្នាំថ្មី មានអ្វីសប្បាយនៅទីនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានត្រៀនខ្លួនជាស្រេច ដើម្បីនាំយកផ្ទាំងទស្សនីយភាព សប្បាយរីករាយជូនអ្នកស្រុកស្វាយរៀងទស្សនាកម្សាន្ត។

 

«សង្ក្រាន្តស្វាយរៀង» តាមរយៈការរៀបចំពីធីប្រពៃណីជាតិ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីសាសនា ការលែងល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញស្នាដៃអត្តសញ្ញាណអ្នកស្រុកស្វាយរៀង ពិពណ៌ផលិតផលចម្រុះ និងការប្រគុំតន្រ្តី ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប។

 

ទិដ្ឋភាពពិសេសៗ និងរីករាយ នឹងត្រូវពង្រាយលើទឹកដីចំពុះទានៃភាគខាងកើតប្រទេសកម្ពុជា ដូច្នេះសូមជួបគ្នាជាមួយទិដ្ឋភាពដ៏សប្បាយរីករាយ ក្នុងព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង» អបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរការ ពុទ្ធសករាជ២៥៦១។

 

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តស្វាយរៀង សហការជាមួយអាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ដើម្បីទទួលអំណរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូច្នេះទាំងយុវជនស្វាយរៀង ប្រជាជនស្វាយរៀង សូមអញ្ជើញចូលរួមបញ្ចេញស្នាមញញឹម កម្សាន្តទាំងអស់គ្នា ក្នុងនាមជាអ្នកស្រុកស្វាយរៀង និងជាមួយប្រជាជាតិខ្មែរយើងនៅទីនេះ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៧៕(VRSN)

 

photo_2017-04-03_20-04-50

[mom_video type=”youtube” id=”nmfQ2orgXW0″]

 

 

អត្ថបទដែលជាប់ទាក់ទង